ក្រសួងការបរទេសកម្ពុជាបញ្ជាក់ការលើកពេលប្រជុំកំពូលអាស៊ានអាមេរិក (Video Inside)

កិច្ចប្រជុំពិសេសអាស៊ាន-អាមេរិក ដែលគ្រោងធ្វើនៅចុងខែនេះ ត្រូវបានលើកទៅវេលាពេល ក្រោយវិញ។ មន្ត្រីអាមេរិក បានថ្លែងមុននេះថាកិច្ចប្រជុំកំពូលអាស៊ានអាមេរិក នឹងគ្រោងធ្វើ នៅថ្ងៃទី២៨និង២៩មីនាឆ្នាំ២០២២ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។

រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជាលោក ប្រាក់ សុខុន បានថ្លែងនៅថ្ងៃទី៩មីនានេះ ថាកិច្ចប្រជុំ ពិសេសអាស៊ាន-អាមេរិក ដែលគ្រោងនឹងធ្វើឡើងនៅចុងខែមីនានេះ ត្រូវបាន លើកទៅពេល ក្រោយទៀត ដោយសារមេដឹកនាំអាស៊ានខ្លះ មិនអាចប្រជុំតាមពេលវេលាស្នើឡើង។

មិនមានសេចក្តីបញ្ជាក់ថាតើការលើកពេលវេលានោះ នឹងកំណត់សាជាថ្មីនៅពេល ណាមួយ នោះឡើយ។ ការលើកពេលប្រជុំកំពូលនេះ គឺជាការលើកពេលទី២ហើយចាប់តាំងពីដើមខែ មករាឆ្នាំ២០២២នេះមក។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner