កម្ពុជាបន្តផ្តល់ជំនួយបង្ការជម្ងឺកូវីដ១៩ដល់ប្រទេសឡាវជាលើកទី៤ (Video Inside)

កម្ពុជាគ្រោងនឹងប្រគល់រថយន្តដឹកវ៉ាក់សាំងចំនួន ១០គ្រឿងដល់ប្រទេសឡាវ នៅថ្ងៃទី១២ ខែមីនាខាងមុខនេះដើម្បីការចូលរួមទប់ស្កាត់វិបត្តិនៃជំងឺកូវីដ១៩។

សេចក្តីជួនដំណឹងរបស់ ក្រសួងសុខាភិបាលបានថ្លែងថាពិធីប្រគល់និងទទួលរថយន្តដឹកវ៉ាក់សាំង នឹងគ្រោងធ្វើនៅ ច្រកព្រំដែនអន្តរជាតិត្រពាំងក្រៀលខេត្តស្ទឹងត្រែង ដែលជាប់នឹងព្រំដែនខេត្តចម្ប៉ាសាក់នៃ ប្រទេសឡាវ។ ក្នុងពិធីប្រគល់នោះ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ដែលជាតំណាងដ៏ខ្ពង់ ខ្ពស់របស់សម្តេចនាយករដ្ឋមន្ត្រី នឹងអញ្ជើញចូលរួមក្នុងពិធីដែលគ្រោងនឹងធ្វើនៅថ្ងៃសៅរ៍ ចុង សប្តាហ៍នេះ។ បើរាប់បញ្ចូលទាំងជំនួយរថយន្តវ៉ាក់សាំង១០គ្រឿងនេះទៀត, ជំនួយរបស់រាជរដ្ឋាភិបាលកម្ពុជាផ្តល់ទៅប្រទេសឡាវគឺជាលើកទី៤ហើយ។

នៅក្នុងខែវិច្ឆិកាឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ជំនួយមនុស្សធម៌ជាម៉ាស់ ២លាន ម៉ាស់ និងបរិក្ខារវេជ្ជសាស្ត្រចំនួន ១១មុខផ្សេង ទៀត ជូនរដ្ឋាភិបាលឡាវ។ នៅថ្ងៃទី២៩ ខែ កញ្ញា ឆ្នាំ២០២១ កម្ពុជា បានផ្តល់ជំនួយជាវ៉ាក់ សាំងប្រភេទស៊ីណូវ៉ាក់ចំនួន ២០ម៉ឺនដូស ដល់ប្រទេសឡាវ និងក្រោយមកនៅថ្ងៃទី៣ធ្នូឆ្នាំ ២០២១ វ៉ាក់សាំងចំនួន ៥០ម៉ឺនដូស និងរថយន្តដឹកវ៉ាក់សាំងចំនួន ៣គ្រឿង ក៏ត្រូវបានផ្តល់ ទៅរដ្ឋាភិបាលប្រទេសឡាវទៀតផង ដែរ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner