មេដឹកនាំរុស្ស៊ី-អាល្លឺម៉ង់ ធ្វើកិច្ចពិភាក្សាតាមទូរស័ព្ទ ផ្តោតលើ វិបត្តិ អ៊ុយក្រែន

ម៉ូស្គូ៖ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និង អធិការបតី អាល្លឺម៉ង់លោក អូឡាហ្វ សូលស៍ បានសន្ទនាគ្នា តាមទូរស័ព្ទ នៅថ្ងៃពុធទី៩ខែមីនា ដើម្បីស្វែងរកកិច្ចខិតខំប្រឹងប្រែង ផ្នែក នយោបាយ និងការទូតឆ្ពោះទៅរកដំណោះស្រាយដែលអាច កើតមាននៃវិបត្តិអ៊ុយក្រែន។

វិមានក្រឹមឡាំងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក ពូទីន និងលោក សូលស៍ បានពិភាក្សាគ្នាអំពី លទ្ធផល នៃការចរចាជុំទីបី រវាងគណៈប្រតិភូរុស្ស៊ី និង អ៊ុយក្រែន។

មេដឹកនាំទាំងពីរក៏បានយកចិត្តទុកដាក់ជាពិសេសចំពោះបញ្ហាមនុស្សធម៌ដែលកើតឡើងក្នុងស្ថានភាពបច្ចុប្បន្ន ដោយ បន្ថែមថាលោក ពូទីន បានរាយការណ៍ប្រាប់លោក សូលស៍ អំពីវិធានការណ៍ដើម្បីរៀបចំច្រករបៀងមនុស្សធម៌សម្រាប់ការជម្លៀសជនស៊ីវិល។

បន្ថែមលើនេះ មេដឹកនាំទាំងពីរក៏បានយល់ព្រមបន្ត ទំនាក់ ទំនងនៅកម្រិតផ្សេងៗទៀតផងដែរ៕
ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner