ប្រធានាធិបតីអ៊ុយក្រែនជំរុញឱ្យមានកិច្ចចរចាបញ្ចប់ជម្លោះជាមួយរុស្ស៊ី

កៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine នៅ ថ្ងៃពុធទី៩ខែមីនា បានរាយការណ៍ថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអំពាវនាវឱ្យមានការចរចា ស្ថិតក្នុងគោលបំណងដោះស្រាយជម្លោះជាមួយប្រទេសរុស្ស៊ី។

លោក ហ្សេលេនស្គី ត្រូវបានដកស្រង់សម្តីថា សង្រ្គាមត្រូវតែ បញ្ចប់… យើងត្រូវអង្គុយនៅតុចរចា។ លោក ហ្សេលេនស្គី បាននិយាយនៅក្នុងសារតាមវីដេអូមួយកាលពីយប់ថ្ងៃអង្គារថា កិច្ចពិភាក្សាគួរតែស្មោះត្រង់ និងមានគោលបំណង ដើម្បីផល ប្រយោជន៍របស់ប្រជាជន។

គួរបញ្ជាក់ថា គណៈប្រតិភូអ៊ុយក្រែន-រុស្ស៊ីបានបើកកិច្ចចរចា សន្តិភាពចំនួនបីលើកនៅក្នុងប្រទេសបេឡារូស ចាប់តាំងពី សប្តាហ៍មុនមក ទោះបីជាការចរចាបានបញ្ចប់ដោយ មិនមាន របកគំហើញគួរឱ្យកត់សម្គាល់ក៏ដោយ។

នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ម៉ោងក្នុងតំបន់) រដ្ឋមន្ត្រីការ បរទេសអ៊ុយក្រែនលោក ឌីមីត្រូ គូលេបា គ្រោងនឹងជួប សមភាគី រុស្ស៊ីលោក សឺហ្គៃ ឡារូវ ក្នុងប្រទេសតួកគី៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner