ក្រសួងការងារបង្ហាញពីវឌ្ឍនភាពនៃការដោះស្រាយវិវាទការងារនៅក្រុមហ៊ុន ណាហ្គាវើលដ៍
ភ្នំពេញ៖ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី ១០ ខែ មិនាឆ្នាំ២០២២នេះបានចេញសេចក្តីជូនដំណឹងមួយដោយបង្ហាញពី វឌ្ឍនភាពនៃការដោះស្រាយវិវាទការងាររួមនៅក្រុមហ៊ុនណា ហ្គាវើលដ៍ ដែលបានធ្វើការបាតុកម្មតវ៉ាអស់ជាច្រើនថ្ងៃកន្លងមក។
ក្នុងសេចក្តីជូនដំណឹងក្រសួងការងារបានបញ្ជាក់ថា វិវាទការងារ រួមនៅ ក្រុមហ៊ុន ណាហ្គាវើលដ៍ នេះ គឺផ្តើមចេញពីការ រីករាលដាល នៃជំងឺកូវីដ-១៩ ដែលបានធ្វើឱ្យសកម្មភាពអាជីវកម្មមួយ ចំនួន ក្នុងវិស័យទេសចរណ៍ សេវាកម្សាន្ត កាស៊ីណូ និងបដិសណ្ឋារកិច្ច នៅទូទាំងពិភពលោក ក៏ដូចជានៅប្រទេសកម្ពុជា ត្រូវបានផ្អាក សកម្មភាពអាជីវកម្ម ឬត្រូវរៀបចំដំណើរការឡើងវិញ ដោយត្រូវកាត់ បន្ថយបុគ្គលិក និងអនុវត្តវិធានការ សុខាភិបាល។
ក្រសួងបានបន្តថាបន្ទាប់ពីការជួបជុំតវ៉ា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២១ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈគណៈ កម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្ម នៅតាមគ្រប់មុខសញ្ញា បានអញ្ជើញភាគីវិវាទមកចរចាបានចំនួន ៧លើក ដើម្បីស្វែងរកលទ្ធភាពសម្របសម្រួលបន្តស្របតាមច្បាប់ ស្ដីពីការងារ។ ភាគីកម្មករនិយោជិតនៅតែបន្តទាមទារ ឱ្យក្រុមហ៊ុន ត្រូវតែទទួលយកកម្មករនិយោជិតចំនួន ៣៧៣នាក់ ឱ្យចូលធ្វើការ វិញជាដាច់ខាតដដែល ទើបពិភាក្សា លើចំណុចទាមទារដទៃ ផ្សេងទៀត។
តបតាមការសម្របសម្រួលដោះស្រាយរបស់ក្រសួង មានបងប្អូន អតីតបុគ្គលិកជាបន្តបន្ទាប់បានយល់ព្រមទទួល យកការទូទាត់ ប្រាក់ បំណាច់បញ្ចប់កិច្ចសន្យាការងារជាមួយក្រុមហ៊ុនដែល គិតមកដល់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ នេះ មានអតីតបុគ្គលិកចំនួន ១៤៧នាក់ ក្នុងចំណោម ៣៧៣នាក់ ទទួលយកការទូទាត់ ដែលធ្វើ ឱ្យចំនួនអតីតបុគ្គលិក ដែលមិនព្រមទទួលយកសំណងនៅ សល់ ត្រឹមតែ ២២៦នាក់ប៉ុណ្ណោះ។
ក្រសួងបានបន្តឱ្យដឹងថាដោយផ្អែកតាមនីតិវិធីជាធរមានដែលមានកំណត់នៅក្នុងច្បាប់ និងក្នុងគោលបំណងឈានទៅ បញ្ចប់ករណី វិវាទនេះដោយសន្តិវិធី ក៏ដូចជាដើម្បីរក្សាបាននូវផលប្រយោជន៍ របស់ភាគីកម្មករនិយោជិត ភាគីនិយោជក និងដើម្បីរួមចំណែក ក្នុងការរក្សាផលប្រយោជន៍សាធារណៈ ក្រសួងសូមអំពាវនាវដល់ បងប្អូនបាតុករដែលជាអតីត បុគ្គលិក និងបុគ្គលិករបស់ក្រុមហ៊ុន ណាហ្គាវើលដ៍ ដែលបានចូលរួមធ្វើបាតុកម្មដោយអវត្តមាន ពីកន្លែង ការងារ សូម បញ្ឈប់នូវសកម្មភាពដែលបង្កជាកំហុសនាំឱ្យប៉ះពាល់ ដល់ផលប្រយោជន៍ស្របច្បាប់របស់ខ្លួន។ ក្រសួងនឹងបន្តសហការ ជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីដោះស្រាយរាល់កង្វល់នានារបស់ បងប្អូនបាតុក ក៏ដូចជាគិតគូរផដល់សិទ្ធិស្របច្បាប់ របស់ វិនិយោគិនផងដែរ៕ដោយ៖ម៉ាដេប៉ូ



