រដ្ឋបាលខេត្តក្រចេះ បោសសំអាតតាមដងផ្លូវទីសាធារណៈដើម្បីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១០ ក្រោមប្រធានបទទីក្រុងស្អាតគាំទ្រការបើកទេសចរណ៍កម្ពុជា

ក្រចេះ ៖ រដ្ឋបាលខេត្តដឹកនាំដោយលោកស្រី ខាំ សុភាព អភិបាលរងខេត្ត រួមទាំងមន្ទីរអង្គភាពពាក់ព័ន្ធ ជុំវិញខេត្ត យុវជន និងគរុសិស្សបានជួបជុំគ្នាសម្អាតតាមដងផ្លូវទីសាធារណ: ក្នុងក្រុងក្រចេះ ដើម្បីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១០ ក្រោមប្រធានបទ «ទីក្រុងស្អាត គាំទ្រការបើកទេសចរណ៍កម្ពុជា» អមជាមួយការប្រកាសយុទ្ធនាការ «កម្ពុជាស្អាត» ឆ្ពោះទៅស្វាគមន៍ព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ។

លោកស្រី ខាំ សុភាព អភិបាលរងខេត្ត បានអានសារលិខិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសនៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ដោយបានបញ្ជាក់ថា ៖ កិច្ចគាំពារបរិស្ថាន និងការលើកកម្ពស់ការអភិវឌ្ឍបៃតង គឺជាការចូលរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍ និងការរីកចម្រើននៃសង្គមជាតិយើង ។

លោកស្រីអភិបាលរងខេត្តបន្តថា ៖ ដើម្បីឆ្លើយតបនឹងប្រធានបទនៃទិវាជាតិទីក្រុងស្អាតឆ្នាំ២០២២នេះ ក្នុងនាមរាជរដ្ឋាភិបាលសូមដាក់ចេញនូវការងារអាទិភាពរួមមាន-គ្រប់ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងផ្នែកឯកជនត្រូវបន្តចូលរួមអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ លើវិធានការនិងបទដ្ឋានគតិយុត្តដែលបានដាក់ចេញ ។ ត្រូវយកចិត្តទុកដាក់បន្តចូលរួមជំរុញនិងស្ដារវិស័យទេសចរណ៍ឡើងវិញ តាមរយៈជំរុញការអនុវត្តនូវផែនការយុទ្ធសាស្ត្រនានារបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ដើម្បីលើកស្ទួយវិស័យទេសចរណ៍សំដៅប្រែក្លាយកម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព សុវត្ថិភាព និរន្តរភាព ដែលនឹងផ្ដល់ផ្លែផ្កាចូលរួមទ្រទ្រង់ដល់ការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចពីវិបត្តិជំងឺកូវីដ១៩ ។ ត្រូវរួមគ្នាលើកកម្ពស់កិត្តិយស និងមុខមាត់កម្ពុជាតាមរយៈឥទ្ធិពលព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ៕ ដោយ ម៉េង គាង

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner