អគ្គលេខាធិការ សហព័ន្ធកីឡាទ្រីយ៉ាត្លុង អះអាងថា ចូលរួមស៊ីហ្គេមនៅវៀតណាមឆ្នាំ២០២២

អត្តពលិកចូលរួមទាំងអស់ត្រូវមានសិទ្ធិផលគៀកយកមេដាយឬឈ្នះមេដាយ
Story អគ្គលេខាធិការ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា លោក ងិន សុបញ្ញា បានបញ្ជាក់ប្រាប់ទូរទស្សន៍អប្សរា តាមរយៈបទសម្ភាសន៍ កាលពីថ្ងៃ ១០ ខែ មិនា ឆ្នាំ២០២២ ម្សិលមិញថា ស៊ីហ្គេមលើកទី៣១ ឆ្នាំ២០២២ ក្នុងអំឡុងខែ ឧសភា នៅប្រទេសវៀតណាម សហព័ន្ធទ្រីយ៉ាត្លុងកម្ពុជា គ្រោងបញ្ជូនអត្តពលិកឆ្នើមទៅចូលរួមពី៦ទៅ៨នាក់។
លោក អះអាងថា ការចូលរួមប្រជែងស៊ីហ្គេមលើកនេះ អត្តពលិកកីឡាទ្រីយ៉ាត្លុងដែលសហព័ន្ធបញ្ជូនទៅចូលរួមគឺយើងបានបង្វឹកជម្រុញអភិវឌ្ឍសមត្ថភាពពួកគេឲ្យចូលដល់គៀកយកមេដាយឬឈានទៅប្រជែងដណ្តើមបានមេដាយបានតែម្តង ព្រោះនេះជាការចូលរួមក្រោយហើយ នឹងចូលមកដល់ប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣។
លោក អគ្គលេខាធិការ បញ្ជាក់ទៀតថា បច្ចុប្បន្ននេះអត្តពលិកជម្រើសជាតិទាំងអស់យើងបានប្រមូលផ្តុំពួកគាត់ហ្វឹកហាត់នៅក្នុងជំរុំបិទខ្ទប់នៅខេត្តកែបដែលជាកន្លែងហ្វឹកហាត់ដ៏មានសក្តានុពលដូចកន្លែងប្រកួតស៊ីហ្គេមនៅប្រទេសវៀតណាម ដោយហ្វឹកហាត់ជាមួយគ្រូខ្មែរ និងបរទេស។
សូមបញ្ជាក់ថា សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា គ្រោងបញ្ជូនអត្តពលិកឆ្នើមចំនួន៦ទៅ៨នាក់ លើ២វិញ្ញាសា គឺ ទ្រីអាត្លុងបុរស នារី ហែលទឹក១គីឡូម៉ែត្រកន្លះ ជិះកង់៤០គីឡូម៉ែត្រ និងរត់១០គីឡូម៉ែត្រ និងវិញ្ញាសាឌូអាត្លុងបុរស នារី រត់១០គីឡូម៉ែត្រ ជិះកង់៤០គីឡូម៉ែត្រ និងរត់ចុងក្រោយ៥គីឡូម៉ែត្រ៕អត្ថបទៈ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner