Arsenal បានត្រៀម លុយ33 លានផោន ដើម្បីទិញខ្សែបម្រើស្លាបរបស់ Club Brugge នៅរដូវក្តៅនេះ

ប្រភពជាច្រើននៅក្នុងប្រទេសបែលហ្ស៊ិក និងប្រទេសហូឡង់ បានអះអាងថា ARSENAL ត្រៀមខ្លួនរួចរាល់ហើយក្នុងការដាក់សំណើដេញថ្លៃ នាំយកខ្សែបម្រើស្លាបរបស់ក្លឹប Club Brugge កីឡាករ Noa Lang ក្នុងតម្លៃ ៣៣ លានផោននៅចុងបញ្ចប់នៃរដូវកាលនេះ បន្ទាប់ពីតាមប្រមាញ់អស់រយៈពេលជាច្រើនខែ ។ កីឡាករវ័យ ២២ ឆ្នាំរូបនេះបានស៊ុតបញ្ចូលទី៨ ដង និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ១២ ដងក្នុងការបង្ហាញខ្លួន ៣៧ ដងក្នុងរដូវកាលនេះ។
ខ្សែបម្រើប្រយុទ្ធរូបនេះ បានផ្លាស់ពី Ajax ទៅក្លឹប Brugge ដំបូងឡើយក្នុងលក្ខខ័ណ្ឌខ្ចីជើង មុនពេលការផ្លាស់ប្តូរត្រូវបានធ្វើឡើងជាអចិន្ត្រៃយ៍ក្នុងរដូវក្តៅឆ្នាំ 2021។
Arsenal នឹងត្រូវប្រឈមមុខនឹងការប្រកួតប្រជែងក្នុងការចុះហត្ថលេខាជាមួយ Brighton និង Leeds ដែលលេចលឺពាក្យចចាមអារ៉ាមថាចាប់អារម្មណ៍កីឡាកររូបនេះផងដែរ ៕
ប្រភព ៖ The Sun
អត្ថបទ សារ៉ាន ទីងី

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner