ជនបរទេសម្នាក់ជិះម៉ូតូលឿនពេកជ្រុលទៅបុករទេះអេតចាយពីក្រោយ ដួលបោកក្បាលស្លាប់លេីស្ពានច្បារអំពៅ

ភ្នំពេញ ៖ បុរសជាជនបរទេសម្នាក់បានជិះម៉ូតូយ៉ាងលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករទេះអេតចាយកំពុងឈប់លេីស្ពានច្បារអំពៅពីក្រោយពេញទំហឹង និងអូសជាច្រើនម៉ែត្រ បណ្ដាលឲ្យបោកក្បាលស្លាប់ក្នុងថ្លុកឈាម បង្កការភ្ញាក់ផ្អេីល និងស្ទះចរាចរណ៍ដល់អ្នកដំណេីរ កាលពីវេលាម៉ោង១០ និង២០នាទីយប់ថ្ងៃសុក្រ ទី១១ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅចំណុចលើស្ពានច្បារអំពៅ ក្នុងសង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ ។

 តាមសម្ដីបុរសម្នាក់ជាម្ចាស់រទេះអេតចាយបានប្រាប់ឲ្យដឹងថា  មុនពេលកើតហេតុ  រូបគាត់បានអូសរទេះអេតចាយឡេីងមកលេីស្ពានច្បារអំពៅបំណងទៅត្រេីយម្ខាងទៀត  ក្នុងទិសដៅពីលិចមកកេីត  ខណៈមកដល់ចំពាក់កណ្ដាលស្ពានក៏បានឈប់រទេះអេតចាយរួចបត់ជេីងតូច(នោម) មិនទាន់រួចផង  ស្រាប់តែមានបុរសម្នាក់សង្ស័យជនជាតិចិនខាងលេីបានជិះម៉ូតូមួយគ្រឿងម៉ាកZOOMER X ពណ៌ខ្មៅពាក់ ស្លាកលេខភ្នំពេញ1HS-9912 ធ្វើដំណើរស្របគ្នាមកបុកពីក្រោយពេញទំហឹង  បណ្ដាលឲ្យរទេះអេតចាយវិលមួយជុំប៉ះម្ចាស់រទេះរបួសស្រាល  រីឯបុរសម្នាក់ជាម្ចាស់ម៉ូតូអូសជាច្រើនម៉ែត្រ  បណ្ដាលឲ្យបោកក្បាលលើស្ពានស្លាប់ក្នុងថ្លុកឈាមគួរឲ្យរន្ធត់។
   ក្រោយកើតហេតុ ភ្លាម  គេសង្កេតឃេីញមានការកក់ស្ទះចរាចរណ៍ដល់អ្នកដំណេីរជាខ្លាំងទេីបសមត្ថកិច្ចមូលដ្ឋានចុះមកដល់ ដេីម្បីជួយសម្រួលចរាចរណ៍ និងទាក់ទងបន្តទៅសមត្ថកិច្ចជំនាញចរាចរណ៍ក្រុង  ឲ្យធ្វេីការចុះវាស់វែងយកម៉ូតូនិងរទេះអេតចាយទៅរក្សាទុករង់ចាំដោះស្រាយបន្តទៀតនៅពេលក្រោយ។  ដោយឡែកសពជនរងគ្រោះក៏ត្រូវសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុរួចប្រគល់ឲ្យរថយន្តសាម៉ុយដឹកយកទៅតំកល់ទុកនៅវត្តស្ទឹងមានជ័យ  រងចាំស្រាវជ្រាវរកក្រុមគ្រួសារមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី  ៕ដោយ  ៖  ជីម  ភារ៉ា
ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner