សម្តេចក្រឡាហោម ស ខេង ទទួលស្គាល់សមាជវិសាមញ្ញគណបក្សខ្មែររួបរួមជាតិ
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រចទទួលសមាជវិសាមញ្ញគណបក្សខ្មែររួបរួមជាតិរបស់លោក ញឹក ប៊ុនឆៃ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ដោយបានអនុម័តដោយសំឡេងគាំទ្រជាឯកច្ឆន្ទក្នុងការគាំទ្រ៖ ១.)ជ្រេីសតាំងបន្ថែមសមាជិកក្រុមប្រឹក្សាជាតិ ២)ធ្វេីវិសោធនកម្មលក្ខន្តិក:គោលនយោបាយគណបក្ស និងទី៣)ជ្រេីសតាំងសហជីវិន ព្រំ ស៊ូ ជាប្រធានកិត្តិយស ស្របតាមលក្ខខណ្ឌកំណត់ក្នុងលក្ខន្តិក:គណបក្សតម្កល់ទុកនៅក្រសួងមហាផ្ទៃ និងបទប្បញ្ញត្តិ នៃច្បាប់ស្តីពីគណបក្សនយោបាយ។ ទន្ទឹមនេះ គណបក្សខ្មែររួបរួមជាតិ ត្រូវបញ្ជូននូវជីវប្រវត្តិសង្ខេបរបស់សមាជិកក្រុមប្រឹក្សាជាតិថ្មីជូនក្រសួងមហាផ្ទៃជាកំណត់។
នេះបេីយោងតាមលិខិតរបស់សម្តេចក្រឡាហោម ស ខេង ជម្រាបជូនលោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ ហេីយដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២។
សូមជម្រាបថា គណបក្សខ្មែររួបរួមជាតិ បានធ្វេីសមាជវិសាមញ្ញកាលពីថ្ងៃទី២៥ ខែមករាឆ្នាំ២០២២។ ជាលទ្ធផលអង្គសមាជបោះឆ្នោតគាំទ្រជាឯកច្ឆន្ទលើបញ្ជីឈ្មោះសមាជិកក្រុមប្រឹក្សាជាតិអាណត្តិទី២ សរុបចំនួន១២០៦នាក់។ អនុម័តជាឯកច្ឆន្ទការកែសម្រួលគោលនយោបាយអាទិភាព គោលនយោបាយមូលដ្ឋានរបស់គណបក្សខ្មែររួបរួមជាតិ និងវិសោធនកម្មលក្ខន្តិកៈចំនួន១១ប្រការ។ បោះឆ្នោតគាំទ្រជាឯកច្ឆន្ទជ្រើសតាំងសហជីវិន ព្រំ ស៊ូ ជាប្រធានកិត្តិយស។ ដោយឡែកនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការនាយក អង្គសមាជបានសម្រេចបោះឆ្នោតជ្រើសតាំង៖ ទី១)ប្រធានក្រុមប្រឹក្សាវិន័យ សហជីវិន អ៊ុំ សុមន្ថា ទី២)អគាធិការ សហជីវិនភិន ផុន ទី៣)អគ្គហិរញ្ញឹក សហជីវិន នូ សុណ្ណារ៉ា ទី៤)ស្នងការគណនី សហជីវិន អ៊ុន សុគន្ធ ទី៥)អគ្គលេខាធិការរង សហជីវិន ទិបទាវ ទី៦)អគ្គលេខាធិការរង សហជីវិនី វ៉ាន់ ឆុំ ទី៧)ប្រធានចលនាយុវជន សហជីវិន ធិ ងិ ទី៨)ប្រធានចលនាស្ត្រី សហជីវិន ប៉ានពេជ្រចិន្តា និងទី៩)អ្នកនាំពាក្យ សហជីវិន រុន មាត្រា៕
ដោយ៖ពលជ័យ
