ឯកឧត្តម ហ៊ុន ម៉ានី៖ តើមានពេលលំបាកណាមួយដែលគ្មានវត្តមានគណបក្សប្រជាជនកម្ពុជានៅជួយដោះស្រាយបញ្ហាជាមួយគ្នា?
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាអគ្គលេខាធិការគណៈចលនាមហាជន បានថ្លែងបញ្ជាក់ថា អ្នករំដោះប្រជាជនចេញពីរបបខ្មែរក្រហមឱ្យមានជីវិតទី២ គឺគណបក្សប្រជាជនកម្ពុជា។ ការចរចាស្វែងរកសន្តិភាពក៏គណបក្សប្រជាជនកម្ពុជា។ ការនាំមកនូវសន្តិភាពពេញលេញក៏គណបក្សប្រជាជនកម្ពុជា។ ការគ្រប់គ្រងស្ថានការណ៍ពេលមានជម្លោះឈ្លានពានពីប្រទេសជិតខាងក៏គណបក្សប្រជាជនកម្ពុជា។ ការគ្រប់គ្រងជំងឺកូវីដ-១៩ក៏គណបក្សប្រជាជនកម្ពុជា។ ការចាក់វ៉ាក់សាំងការពារជីវិតប្រជាជនពីជំងឺកូវីដ-១៩ ក៏គណបក្សប្រជាជនកម្ពុជា។ ការបញ្ជាក់របស់ឯកឧត្តម ហ៊ុន ម៉ានី ធ្វើឡើងនៅក្នុងកម្មវិធីសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្តស្វាយរៀង នៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២។

ឯកឧត្តម ហ៊ុន ម៉ានី បានចោទជាសំណួរថា តើមានពេលលំបាកណាមួយដែលគ្មានវត្តមានគណបក្សប្រជាជនកម្ពុជានៅជួយដោះស្រាយបញ្ហាជាមួយគ្នា? គឺជាសំណួរដែលឯកឧត្តម ហ៊ុន ម៉ានី សួរទៅកាន់សមាជិក សមាជិកា ជាកម្មាភិបាលរបស់គណបក្សប្រជាជនកម្ពុជាក្នុងខេត្តស្វាយរៀង នាឱកាសពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា ក្នុងរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្ត នារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២។ ការតាំងជាសំណួរនេះ ធ្វើឡើងខណៈពេលដែលឯកឧត្តមគូសបញ្ជាក់ជូនដល់អង្គពិធីពីសមត្ថភាពក្នុងការដឹកនាំគ្រប់ជ្រុងជ្រោយប្រកប ដោយទស្សនវិជ្ជារបស់គណបក្សប្រជាជនកម្ពុជា ពីមួយដំណាក់ កាលទៅមួយដំណាក់កាល។
ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា «អ្នករំដោះប្រជាជនចេញពីរបបកាប់សម្លាប់ខ្មែរក្រហមឱ្យមានជីវិតទី២ គឺគណបក្សប្រជាជនកម្ពុជា ការចរចាស្វែងរកសន្តិភាពក៏គណបក្ស ប្រជាជនកម្ពុជាការនាំមកនូវសន្តិភាពពេញលេញក៏គណបក្សប្រជាជនកម្ពុជា ការគ្រប់គ្រងស្ថានការណ៍ពេលមានជម្លោះឈ្លានពានពីប្រទេសជិតខាងក៏គណបក្សប្រជាជនកម្ពុជា ការគ្រប់គ្រងជំងឺកូវីដ-១៩ ក៏គណបក្សប្រជាជនកម្ពុជា ការចាក់វ៉ាក់សាំងការពារជីវិតប្រជាជនពីជំងឺកូវីដ-១៩ ក៏គណបក្សប្រជាជនកម្ពុជា។ តើមានពេលលំបាកណាមួយដែលគ្មានវត្តមានគណបក្សប្រជាជនកម្ពុជា?»
ទន្ទឹមនឹងការបញ្ជាក់យ៉ាងច្បាស់ពីឆន្ទៈ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់គណបក្សប្រជាជនកម្ពុជា ចំពោះការការពារផលប្រយោជន៍ប្រជាជន និងការបន្តនៅជាប់ជាមួយប្រជាជនក្នុងគ្រប់កាលៈទេសៈ ឯកឧត្តម ហ៊ុន ម៉ានី បានយកឱកាសនេះ ថ្លែងអំណរគុណដល់សមាជិក សមាជិកាគណបក្សប្រជាជនគ្រប់ៗរូប ដែលបានផ្តល់ជំនឿទុកចិត្ត និងបន្តគាំទ្រឥតងាករេចំពោះការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំ និងផែនការសកម្មភាពនានា ដែលបានដាក់ចេញ ដើម្បីរួមគ្នាធានាបាននូវភាពឈ្នះរបស់គណបក្សប្រជាជនកម្ពុជា៕
ដោយ៖ពលជ័យ

