ផ្លូវលំ ២ខ្សែប្រវែង ៨៤០ម៉ែត្រ ទទឹង ៥ម៉ែត្រ នៅភូមិកំពង់ស្មាច់តូច និងភូមិព្រែកផ្អាវ ឃុំទឹកល្អក់ ស្រុកព្រៃនប់ ត្រូវបានបញ្ចប់ការជួសជុល និងដាក់ឱ្យប្រើប្រាស់
ខេត្តព្រះសីហនុ ៖ នៅថ្ង្ងៃទី ១៣ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ខៀវ បូរិន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទឹកល្អក់ បានដឹកនាំក្រុមការងារជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំទឹកល្អក់ និងចុះពិនិត្យផ្លូវលំ២ខ្សែប្រវែង ៨៤០ម៉ែត្រ ទទឹង ៥ម៉ែត្រ នៅភូមិកំពង់ស្មាច់តូច និងភូមិព្រែកផ្អាវ ដែលបានបញ្ចប់ការជួសជុលរួចរាល់។
ឯកឧត្តម ហេង ហាក់ម៉ុង សមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទឹកល្អក់ តំណាងឱ្យសប្បុរសជនបានចូលរួមពិនិត្យផ្លូវលំទាំងពីរខ្សែនេះ ដោយបានវាយតម្លៃខ្ពស់ពីសារសំខាន់នៃផ្លូវនេះផងដែ ។
សូមជម្រាបផងដែរថា ក្នុងឃុំទឹកល្អក់មានផ្លូវលំសរុប ៣៦ខ្សែ ហើយតាមរយៈមូលនិធិឃុំ-សង្កាត់ ក្រុមប្រឹក្សាឃុំអាចសាងសង់ជាផ្លូវបេតុងចំនួន ១ខ្សែក្នុងមួយឆ្នាំ។ នៅ៣ខែដើមឆ្នាំ២០២២នេះ តាមការស្នើសុំរបស់ក្រុមប្រឹក្សាឃុំ ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទឹកល្អក់ បានកៀរគរធនធានសាងសង់ផ្លូវលំបានចំនួន ៤ខ្សែហើយ ដែលមានប្រវែងសរុបប្រមាណ ២០០០ម៉ែត្រ ទទឹង ៥ម៉ែត្រ។ តាមរយៈការពិភាក្សាជាមួយក្រុមប្រឹក្សាឃុំ ដែលក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទឹកល្អក់ មានផែនការបន្តជួសជុលផ្លូវសំខាន់ៗចំនួន ២ខ្សែទៀត ៕ ដោយ ៖ ង៉ាន់ ទិត្យ
![](https://asset.ams.com.kh/central/media/photo_2022-03-14_08-04-55-1024x768.jpg)
![](https://asset.ams.com.kh/central/media/photo_2022-03-14_08-04-58-1024x768.jpg)
![](https://asset.ams.com.kh/central/media/photo_2022-03-14_08-05-01-1024x768.jpg)
![](https://asset.ams.com.kh/central/media/photo_2022-03-14_08-05-04-1024x768.jpg)
![](https://asset.ams.com.kh/central/media/photo_2022-03-14_08-05-07-1024x768.jpg)
![](https://asset.ams.com.kh/central/media/photo_2022-03-14_08-05-10-1024x768.jpg)
![](https://asset.ams.com.kh/central/media/photo_2022-03-14_08-05-14-1024x768.jpg)