រុស្សីអះអាងថា នឹងចេញផ្សាយទណ្ឌកម្មសងសឹកប្រឆាំង លោក ខាងលិចវិញនាពេលឆាប់ៗនេះ

ម៉ូស្គូ៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គេ រីយ៉ាបកូវ បាននិយាយនៅថ្ងៃសៅរ៍សប្តាហ៍មុននេះថា ប្រទេសរបស់ លោក នឹងផ្សព្វផ្សាយកញ្ចប់ទណ្ឌកម្មបុគ្គល ដើម្បីប្រឆាំងនឹង លោកខាងលិចវិញនាពេលឆាប់ៗខាងមុខនេះ។

លោក រីយ៉ាបកូវ បាននិយាយតាមកញ្ចប់ទូរទស្សន៍ Channel One របស់រុស្ស៊ីថា បញ្ជីរាយនាមបានរួច រាល់ ហើយ និងថា កញ្ចប់ទណ្ឌកម្មនឹងត្រូវបានបង្ហាញជា សាធារណៈ ក្នុងពេលឆាប់ៗនេះ។

បើតាមលោក រីយ៉ាបកូវ ទីក្រុងម៉ូស្គូ មើលមិនឃើញ មាន ការបង្ហាញណាមួយដែលថា សហរដ្ឋអាមេរិកបានត្រៀម ខ្លួនជាស្រេច ដើម្បីបន្តការសន្ទនាលើអ៊ុយក្រែននោះទេ។

អ្នកការទូតក៏បានព្រមានទីក្រុងវ៉ាស៊ីនតោនផងដែរ ដើម្បី ប្រឆាំងនឹងការបញ្ជូនអាវុធទៅឱ្យអ៊ុយក្រែន ដោយបន្ថែមថា អាវុធទាំងនេះនឹងក្លាយជាគោលដៅស្របច្បាប់សម្រាប់កងកម្លាំងរុស្ស៊ី៕
ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner