រុស្ស៊ី-អ៊ុយក្រែននឹងរៀបចំកិច្ចចរចាតាមអនឡាញ នៅ ថ្ងៃចន្ទសប្តាហ៍នេះ
កៀវ៖ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក ឌីមីទ្រី ផេស្គូវ បាន និយាយនៅថ្ងៃអាទិត្យថា គណៈប្រតិភូរុស្ស៊ី-អ៊ុយក្រែននឹងបន្ត កិច្ចចរចាឡើងវិញនៅថ្ងៃចន្ទដើមសប្តាហ៍នេះ តាមរយៈតំណ ភ្ជាប់វីដេអូអនឡាញ។
ទីប្រឹក្សាប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែនលោក មីខេឡូ ប៉ូដូលីគ ( Mykhailo Podoliak) បានបង្ហោះ សារ នៅលើ Twitter នៅយប់ថ្ងៃអាទិត្យថា ការចរចាបានប្រព្រឹត្ត ទៅ ឥត ឈប់ឈរក្នុងទម្រង់វីដេអូអនឡាញ ខណៈ ក្រុមការងារ ប្រទេសទាំងពីរកំពុងដំណើរការឥតឈប់ឈរ។
បញ្ហាមួយចំនួនធំទាមទារឱ្យមានការយកចិត្តទុកដាក់ជាប្រចាំ។ លោកបន្ថែមថា នៅថ្ងៃចន្ទ ទី១៤ ខែមីនានេះ កិច្ចប្រជុំ ចរចា នឹងត្រូវធ្វើឡើងដើម្បីបូកសរុបលទ្ធផលបឋម។
គួរបញ្ជាក់ផងដែរថា គណៈប្រតិភូអ៊ុយក្រែន និងរុស្ស៊ីបាន បើកកិច្ចចរចាសន្តិភាពចំនួនបីលើកដោយផ្ទាល់ក្នុងប្រទេសបេឡារូស ចាប់តាំងពីថ្ងៃទី២៨ ខែកុម្ភៈកន្លងមកនេះ បើ ទោះបី ជា ការចរចាបានបញ្ចប់ដោយមិនមានសញ្ញាវិជ្ជមាន គួរឱ្យកត់សម្គាល់ក៏ដោយ៕
ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា