អតីតប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា វិជ្ជមានជំងឺ កូវីដ-១៩
អត្ថបទដោយ៖
ឈឹម ទីណា
វ៉ាស៊ីនតោន៖ អតីតប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា នៅថ្ងៃអាទិត្យទី១៣ខែមីនាបានថ្លែងថា លោកបានធ្វើ តេស្តវិជ្ជមានជំងឺកូវីដ១៩។
លោក អូបាម៉ា បានសរសេរសារបង្ហោះនៅលើ Twitter ថា ខ្ញុំមានអាការៈរមាស់បំពង់កពីរបីថ្ងៃមកហើយ ប៉ុន្តែខ្ញុំមាន អារម្មណ៍ ល្អទេ។ គាត់ និងប្រពន្ធរបស់គាត់ Michelle ដឹងគុណចំពោះការចាក់វ៉ាក់សាំង និងដូសជំរុញ។ ប៉ុន្តែ លោកស្រី Michelle បានធ្វើតេស្តអវិជ្ជមាន។
អតីតប្រធានាធិបតីអាមេរិករូបនេះបន្ថែមថា វាជាសាររំលឹក មួយក្នុងការចាក់វ៉ាក់សាំងការពារ ប្រសិនបើអ្នកមិនទាន់ បានចាក់វ៉ាក់សាំងទេ ទោះបីជាករណីឆ្លងធ្លាក់ចុះក៏ដោយ។ លោក អូបាម៉ា ដែលមានអាយុ ៦០ឆ្នាំបានធ្វើជា ប្រធានាធិបតី ទី៤៤ របស់សហរដ្ឋអាមេរិកពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៧៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា
![](https://asset.ams.com.kh/central/media/photo_2022-03-14_10-49-09-1024x682.jpg)
![](https://asset.ams.com.kh/central/media/photo_2022-03-14_10-49-11.jpg)
ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។