អ្នកឆ្លងជំងឺកូវីដ១៩ នៅទូទាំងពិភពលោកកើនឡើងដល់ ជាង៤៥៨លាននាក់ និងអ្នកស្លាប់៦,៦លាននាក់
បរទេស៖ គិតត្រឹមព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺ កូវីដ១៩(COVID-19) នៅទូទាំង ពិភពលោកបានកើនឡើងដល់៤៥៨,៥៧៤,៨៣២នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៦,០៦៦,១៧២នាក់ និងជាសះស្បើយឡើងវិញ ៣៩១,៦៥០,៣៦៨នាក់។
យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមាន សភាពស្រួចស្រាល់ចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែ មានចំនួនច្រើន។
សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និង ស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋ អាមេរិកមានអ្នកឆ្លងជំងឺCOVID-19 ចំនួន ៨១,១៧៤,៦៧៧ នាក់ ស្លាប់ចំនួន ៩៩៣,៨១១នាក់ និងជាសះស្បើយចំនួន ៥៦,០៧១,១០៣នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាង ស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមាន អ្នកឆ្លង ៤២,៩៩៣,២១៣នាក់ ស្លាប់ចំនួន ៥១៥,៩០៧នាក់ និងជាសះស្បើយ ៤២,៤៣៧,០៧២នាក់។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ២៩,៣៦៨,៧៧៦នាក់ ស្លាប់ ៦៥៥,១៣៩នាក់ និងជាសះស្បើយ ២៧,៧៤២,៣២៤នាក់ ៕ ប្រភព៖ worldometers ប្រែសម្រួលដោយ៖ ឈឹម ទីណា
![](https://asset.ams.com.kh/central/media/photo_2022-03-14_10-49-14-1024x683.jpg)
![](https://asset.ams.com.kh/central/media/photo_2022-03-14_10-49-16.jpg)
![](https://asset.ams.com.kh/central/media/photo_2022-03-14_10-51-36-1024x684.jpg)