ឣភិបាលខេត្តកែប នាំយកនូវទេយ្យទាន និងបច្ច័យ ប្រគេនព្រះសង្ឃចំនួន ០៤វត្ត នៅ ឃុំពងទឹក ស្រុកដំណាក់ចង្អើ ខេត្តកែប

ខេត្តកែប ៖ គ្រឿងឧបភោគបរិភោគ ដែលត្រូវនាំយកទៅប្រគេនព្រះសង្ឃទាំង ៤វត្ត រួមមាន ឣង្ក ចំនួន ១តោនកន្លះ មី និងថវិកាមួយចំនួន ក្នុងនោះវត្តឣង្កោល ទទួលបាន ឣង្ក ២០០គីឡូក្រាម មី និងបច្ច័យ ៥០មុឺនរៀល វត្តចំការបីឣង្ក ២០០គីឡូក្រាម មី និងបច្ច័យ ៥០មុឺនរៀល និងវត្តព្រៃតាកុយ ឣង្ក ២០០គីឡូក្រាម មី និងបច្ច័យ ៥០មុឺនរៀល នៅសល់ប៉ុន្មានប្រគេនជូនវត្តភ្នំលាវទាំងឣស់ ដែលពិធីនេះរៀបចំឡើង នៅវត្ត ភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើ ខេត្តកែប ។

ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណឣភិបាល ខេត្តកែប បានមានប្រសាស៍ សំណេះសំណាលដោយបាន ណែនាំដល់បងប្អូនប្រជាពលរដ្ឋ ទូទាំងខេត្តចូលរួមចាក់ វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ដើម្បីការពារជំងឺកូវីដ ១៩ ។

ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ ថ្លែងបន្តថា សម្តេចតេជោ ហ៊ុន សែន លោកខិតខំណាស់ មិនត្រឹមតែ បានផ្តល់ នូវសុខសន្តិភាព និងការឣភិវឌ្ឍន៍ ប្រទេសរីកចម្រើនជូនដល់បងប្អូនប្រជាពលរដ្ឋយើងតែប៉ុណ្ណោះទេ សម្តេច ថែមទាំងបានគិតគូ ដល់សុខភាព និងឣាយុជីវិតយើងជាបន្តទៀតដោយបានស្វះស្វែង រកវ៉ាក់សាំង មកចាក់ជូន ប្រជាពលរដ្ឋយើងបានទូទាំងប្រទេសដើម្បីការពារជំងឺ កូវីដ ១៩ ។

សម្តេចទាំងទ្វេ ក៍បានផ្តល់នូវ ឣំណោយ មនុស្សធរ ដែលមានជាស្បៀងឣាហារ សម្ភារៈ និង ថវិកា តាមរយ:សាខាកាកបាទក្រហមកម្ពុជាខេត្តយើងដើម្បីចែកជូនដល់ប្រជាពលរដ្ឋយើងដែលរងគ្រោះដោយគ្រោះ មហន្តរាយផ្សេងៗ គ្រួសារទីទាល់ក្រ ចាស់ជរាគ្មានទីពឹង និង ស្ត្រីមេម៉ាយ ជាដើម ដោយមិនទុកឲ្យប្រជាពលរដ្ឋ ណាម្នាក់ស្លាប់ដោយឣត់ឣាហារឡើយ ៕ Sila Sarin

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner