សហរដ្ឋអាមេរិក៖ NATO កំពុងរងការគំរាមកំហែង ក្រោយរុស្ស៊ីវាយប្រហារលើមូលដ្ឋានយោធាក្បែរព្រំដែនប៉ូឡូញ
វ៉ាស៊ីនតោន៖ លោក ជេក ស៊ុលលីវេន ជាទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានព្រមានរុស្ស៊ីថា អង្គការណាតូនឹងប្រើកម្លាំងពេញលេញ ប្រសិនបើការវាយប្រហារណាមួយត្រូវបានកត់ត្រានៅលើទឹកដីរបស់ប្រទេសអង្គការណាតូ ទោះបីដោយចេតនាឬអត់ បន្ទាប់ពីទីក្រុងម៉ូស្គូបានវាយប្រហារមូលដ្ឋានយោធាអ៊ុយក្រែននៅជិតព្រំដែនប៉ូឡូញ ។
ការអះអាងបែបនេះរបស់ លោក ស៊ុលលីវេន បានកើតមានឡើងបន្ទាប់ពីកងកម្លាំងរុស្ស៊ីបានធ្វើការវាយប្រហារតាមអាកាសប្រឆាំងនឹងជួរយោធា យ៉ាវ៉ូរីវ (Yavoriv) ដែលត្រូវបានគេស្គាល់ថា ជាមជ្ឈមណ្ឌលអន្តរជាតិសម្រាប់រក្សាសន្តិភាព និងសន្តិសុខ ដែលមានចម្ងាយជាង ១០គីឡូម៉ែត្រពីព្រំដែនប៉ូឡូញនៅថ្ងៃអាទិត្យ។ ទន្ទឹមនេះ ទីក្រុងកៀវ បានរាយការណ៍ថា មនុស្ស ៣៥នាក់បានស្លាប់ និង១៣០នាក់ទៀតរងរបួសនៅក្នុងការវាយប្រហារ ខណៈដែលយោធារុស្ស៊ីបានអះអាងថា អ្នកប្រយុទ្ធបរទេសរហូតដល់ ១៨០នាក់បានស្លាប់ តែទីក្រុងកៀវ បានច្រានចោលការអះអាងនេះ។
ឆ្លើយតបនឹងឧប្បត្តិហេតុនេះដែរ អនុរដ្ឋមន្ត្រីការបរទេសប៉ូឡូញបានអំពាវនាវឱ្យមានការដាក់ពង្រាយកងទ័ព និងគ្រឿងសព្វាវុធណាតូបន្ថែមទៀតនៅតាមព្រំដែនរបស់ខ្លួនជាមួយអ៊ុយក្រែន ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបង្ហាញប្រទេសរុស្ស៊ីថា យើងមានកម្លាំងគ្រប់គ្រាន់ដើម្បីរារាំងការវាយប្រហារ៕ ប្រភព៖ RT ដោយ៖ ឈឹម ទីណា
![](https://asset.ams.com.kh/central/media/photo_2022-03-14_13-26-54-2.jpg)
![](https://asset.ams.com.kh/central/media/photo_2022-03-14_13-26-54-1024x575.jpg)
![](https://asset.ams.com.kh/central/media/photo_2022-03-14_13-26-56-1024x576.jpg)
![](https://asset.ams.com.kh/central/media/7853.webp)
![](https://asset.ams.com.kh/central/media/mdoylbxeh5oopml2o6ahrhbhhy-sixteen_nine.webp)