អ្នកចរចារុស្ស៊ី៖ ទីក្រុងម៉ូស្គូ-ទីក្រុងកៀវ អាចនឹងឈានដល់ការព្រមព្រៀងគ្នាឆាប់ៗនេះ

ម៉ូស្គូ៖ សមាជិកក្រុមចរចាររុស្សីលោក លីអូនីដ ស៊្លូតស្គី (Leonid Slutsky) ថ្លែងថា លោកជឿជាក់ថា វឌ្ឍនភាពដ៏សំខាន់ ដែលគាត់បានសង្កេតឃើញនៅក្នុងកិច្ចពិភាក្សារវាងទីក្រុងម៉ូស្គូ-ទីក្រុងកៀវ អាចនឹងដឹកនាំភាគីទាំងពីរក្នុងជម្លោះ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយក្នុងពេលឆាប់ៗនេះ។

ថ្លែងទៅកាន់សារព័ត៌មាន RT Arabic នៅថ្ងៃអាទិត្យ លោក ស៊្លូតស្គី ដែលជាប្រធានគណៈកម្មាធិការកិច្ចការអន្តរជាតិរបស់រដ្ឋ Duma បាននិយាយដូច្នេះថា ប្រសិនបើយើងប្រៀបធៀបមុខតំណែងរបស់គណៈប្រតិភូទាំងពីរនៅក្នុងកិច្ចពិភាក្សានោះ គឺនៅដើមដំបូង និងថ្ងៃនេះ យើងឃើញមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ ខ្ញុំរីករាយក្នុងការរាយការណ៍ថា តាមការរំពឹងទុកផ្ទាល់ខ្លួនរបស់ខ្ញុំថា នៅប៉ុន្មានថ្ងៃខាងមុខ វឌ្ឍនភាពនេះអាចវិវត្តទៅជាជំហររួមរបស់គណៈប្រតិភូ និងជាឯកសារដែលត្រូវចុះហត្ថលេខា។

លោក ស៊្លូតស្គី បានសង្កត់ធ្ងន់ថា ការចុះហត្ថលេខាលើឯកសារបែបនេះ នឹងក្លាយជារឿងដ៏មានសារៈសំខាន់បំផុត ពីព្រោះថា វានឹងផ្តល់នូវមូលដ្ឋានសម្រាប់ការកាត់បន្ថយការកើនឡើងភាពតានតឹង និងសម្រាប់ការជួយសង្គ្រោះមនុស្សជាច្រើនដែលបានស្លាប់នៅថ្ងៃនេះ។

ចំណែកឯជំនួយការប្រធានាធិបតីរុស្ស៊ីលោក មីខែល ប៉ូដូលីយ៉ាក (Mikhail Podolyak) បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយកាសែតរុស្ស៊ី ខំមើសេន (Kommersant) ថា ភាគីទាំងពីរកំពុងខិតជិតដល់ការសម្របសម្រួលមួយ… លោកបានយល់ឃើញថា ភាគីរុស្ស៊ីកំពុងមើលឃើញអ្វីៗកាន់តែគ្រប់គ្រាន់ហើយ ប៉ុន្តែបានកត់សម្គាល់ថា វាទំនងជាត្រូវការពេលខ្លះ មុនពេលវាពេញលេញ ១០០%៕ ប្រភព៖ RT ដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner