គ.ជ.ប ចេញសេចក្តីជូនដំណឹងស្តីពី កិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធតាមប្រព័ន្ធវីដេអូអនឡាញ

យោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃទី១៤ ខែ មីនា ឆ្នាំ២០២២នេះ គ.ជ.ប នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយ ភាគីពាក់ព័ន្ធតាមប្រព័ន្ធវីដេអូអនឡាញ (កម្មវិធី Microsoft Teams) ក្រោមប្រធានបទស្ដីពី ៖ ការបិទផ្សាយបញ្ជីបេក្ខជនដំបូងនៅ គឃ.សប, ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងជំទាស់លើបញ្ជីបេក្ខជនដំបូង។

កិច្ចប្រជុំនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែមីនា ឆ្នាំ២០២២ នៅទីស្តីការ គ.ជ.ប វេលាម៉ោង ១០:០០នាទីព្រឹក ក្រោមអធិបតីភាពឯកឧត្តម មាន សទិ សមាជិក គ.ជ.ប និងជា ប្រធានដឹកនាំកិច្ចប្រជុំ។

តំណាងភាគីពាក់ព័ន្ធដែលនឹងត្រូវចូលរួមក្នុងកិច្ចប្រជុំដែលរៀបចំឡើងដោយ គ.ជ.ប សូម មេត្តាផ្តល់ឈ្មោះ តួនាទី អង្គភាព/ស្ថាប័ន លេខទូរស័ព្ទសាមីខ្លួនមកអគ្គលេខាធិការដ្ឋាន គជប ត្រឹមថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ៕ ដោយ៖ រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner