នាយករដ្ឋមន្រ្តីជប៉ុន ឯកឧត្តម គីស៊ីដា ហ្វូមីអូ និងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជានាថ្ងៃទី២០-២១ ខែមីនាខាងមុខនេះ តាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី

ភ្នំពេញ ៖ ឯកឧត្តម គីស៊ីដា ហ្វូមីអូ (KISHIDA Fumio) នាយករដ្ឋមន្ត្រីជប៉ុន នឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី២០-២១ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ ។

ដំណើរទស្សនកិច្ចរបស់ ឯកឧត្តម នាយករដ្ឋមន្ត្រីជប៉ុន និងប្រតិភូជាន់ខ្ពស់នេះ ធ្វើឡើងតបតាមការអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទទួលបដិសណ្ឋារកិច្ចចំពោះដំណើរទស្សនកិច្ចរបស់ ឯកឧត្តម គីស៊ីដា ហ្វូមីអូ (KISHIDA Fumio) នៅថ្ងៃទី២០ ខែមីនា ហើយក៏នឹងមានជំនួបពិភាក្សាការងារទ្វេភាគីផងដែរ។ នេះបើតាមស្មារតីនៃកិច្ចប្រជុំនៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ ដឹកនាំដោយ ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងដោយមានការអញ្ជើញចូលរួមពី ប្រធាន អនុប្រធាន ជាអគ្គលេខាធិការ និងតំណាងក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីពិភាក្សាត្រៀមលក្ខណៈរៀបចំពិធីបដិសណ្ឋារកិច្ចទទួល និងជូនដំណើរគណៈប្រតិភូ ជាន់ខ្ពស់ជប៉ុននាពេលខាងមុខនេះ។

គួរបញ្ជាក់ថា យោងតាមកាលបរិច្ចេទ នៃដំណើរការអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូ នៃប្រទសជប៉ុន តាមគម្រោងគណៈប្រតិភូ និងអញ្ជើញទស្សនាចេតិយលោក NAKATA Haruyuki ជនជាតិជប៉ុនដែលអតីតជា អធិការប៉ូលីសអ៊ុនតាក់ តមកនិងបន្តអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ ពិធីថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ អញ្ជើញទស្សនាចេតិយលោក NAKATA Atsuhito ជនជាតិជប៉ុន អតីតបុគ្គលិកស្ម័គ្រចិត្ត អង្គការសហប្រជាជាតិ។
ក្រៅអំពីទស្សនកិច្ចនិងគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម គីស៊ីដា ហ្វូមីអូ (KISHIDA Fumio) នាយករដ្ឋមន្ត្រីជប៉ុន និងគណប្រតិភូជាន់ខ្ពស់ និងមានពិធីបដិសណ្ឋារកិច្ចជាផ្លូវការ ជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជានៅវិមានសន្តិភាព ហើយនៅក្នុងឱកាសនៃជំនួបនេះ ក៏នឹងមានកិច្ចប្រជុំទ្វេភាគី ពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗ ដែលនិងផ្តល់នូវផលប្រយោជន៍ដល់គ្នាទៅវិញទៅមក។
ជាមួយគ្នានេះ សម្តេចតេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក៏នឹងរៀបចំពិធីជប់លៀងផ្លូវការ ជូន នាយករដ្ឋន្រ្តីជប៉ុន និងគណៈប្រតិភូជាន់ខ្ពស់ផងដែរ។

នៅក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម ឈិន កេតនា បានសំណូមឱ្យសមាជិក សមាជិកាទាំងអស់ ពេលត្រឡប់ទៅវិញ ត្រូវរាយការណ៍ជនថ្នាក់ដឹកនាំជ្រាប ដើម្បីបានទទួល និងអនុវត្តន៍តាមផែនការនៃកិច្ចប្រជុំ ដើម្បីត្រៀមទទួលគណៈប្រតិភូជាន់ខ្ពស់ប្រទេសជប៉ុន ដែលនឹងអញ្ជើញមកទស្សនកិច្ចនាពេលខាងមុខនេះបានប្រកបដោយសន្តិសុខ សុវត្តិភាព និងទទួលបានជោគជ័យ ៕ ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner