បង្ក្រាបរថយន្តស៊េរីទំនើបអត់ពន្ធ ០៤គ្រឿង នៅភូមិសាស្រ្តខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ ៖ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ លោក ព្រាប គារ៉ាត់ ប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៦ សហការជាមួយមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមន្ត្រីនគរបាលនៃស្នងការដ្ឋានខេត្តត្បូងឃ្មុំ ដោយមានការសម្របសម្រួល ពីព្រះរាជអាជ្ញាខេត្តត្បូងឃ្មុំ បានធ្វើការចុះបង្ក្រាបរថយន្តអត់ពន្ធបានចំនួន ០៤គ្រឿង នៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ។

រថយន្តទាំង ៤គ្រឿងនោះរួមមាន រថយន្តម៉ាក Lexus 570 ចំនួន ០១ គ្រឿង, រថយន្តម៉ាក Lexus Rx 330 ចំនួន ០២ គ្រឿង និងរថយន្តម៉ាក Lexus Rx 400H ចំនួន០១គ្រឿង ។

មន្ត្រីគយបានឲ្យដឹងថា ទន្ទឹមនឹងសកម្មភាពបង្ក្រាបនេះដែរ ក៏មានម្ចាស់រថយន្ត ម៉ាក Lexus Rx 330 ពណ៌ ទឹកសមុទ្រ ពាក់ស្លាកលេខ ភ្នំពេញ 2AB-6235 មិនយល់ពីទោសកំហុសរបស់ខ្លួន ដែលពាក់ស្លាកលេខរថយន្ត ក្លែងក្លាយ បន្លំសមត្ថកិច្ច ហើយមានអាកប្បកិរិយាមិនសមរម្យបង្កការរាំងស្ទះ នៅពេលសមត្ថកិច្ចចុះបង្ក្រាប។ មន្ត្រីគយក៏បានបញ្ជូនជននេះទៅតុលាការ ដើម្បីអនុវត្តទៅតាមនីតិវិធីច្បាប់ផងដែរ ។

បច្ចុប្បន្នរថយន្តទាំងអស់ បាននាំយកមករក្សាទុកជាបណ្តោះអាសន្ន នៅទីតាំងឈរជើងរបស់គយការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៦ ពញាក្រែក ដើម្បីធ្វើកំណត់ហេតុល្មើសច្បាប់គយ ទៅតាមនីតិវិធី ៕ ដោយ លី ពៅ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner