សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ភូមិកុមារ អេស អូ អេស (SOS) ខេត្តព្រៃវែង នៅព្រឹកថ្ងៃស្អែកនេះ

ព្រៃវែង៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ភូមិកុមារ អេស អូ អេស (SOS) ដែលស្ថិតនៅក្នុងភូមិ០១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២។

សូមជម្រាបថា ភូមិកុមារ SOS មានទំហំជាង១ហិកតា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សមេ្តចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ ភូមិកុមារ SOS ព្រៃវែង បានចាប់ផ្តើមសាងសង់នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ និងបានបិទបញ្ចប់ការសាងសង់នៅ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ នឹងសម្ភោធដាក់ឱ្យប្រើប្រាស់នាពេលនេះ។

ភូមិកុមារ អេស អូ អេស (SOS) ខេត្តព្រៃវែង បានគិតគូរយកចិត្តទុកដាក់ជួយគាំទ្រ ចិញ្ចឹមបីបាច់ថែរក្សាដល់កុមារកំព្រា និងកុមារដែលមិនមានឪពុកម្ដាយថែរក្សានៅក្នុងខេត្តព្រៃវែង បានយ៉ាងល្អ។

ភូមិកុមារ អេស អូ អេស (SOS) ព្រៃវែង បានផ្តល់នូវឱកាសជាថ្មីម្តងទៀតដល់កុមារទាំងអស់ នូវការរស់នៅជាបរិយាកាសគ្រួសារដ៏យូរអង្វែង ដែលមានអ្នកម្តាយ បងប្អូនប្រុស-ស្រី ផ្ទះ និងភូមិ ប្រកបដោយភាពកក់ក្តៅ សប្បាយរីករាយ និងសុវត្ថិភាព។

កុមារទទួលបានការទំនុកបម្រុងយ៉ាងពេញលេញ និងគ្រប់ជ្រុងជ្រោយ ទាំងអាហារហូបចុកប្រចាំថ្ងៃ សម្លៀកបំពាក់ ការសិក្សាអប់រំ សេវាថែទាំសុខភាពជាដើម ដូចគ្រួសារដើមដទៃៗទៀត នៅក្នុងសហគមន៍ផងដែរ ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner