រុស្ស៊ីចាប់ផ្តើមដំណើរការនីតិវិធីចាកចេញពីក្រុមប្រឹក្សាអឺរ៉ុប

ម៉ូស្គូ៖ ក្រសួងការបរទេសរុស្ស៊ីនៅថ្ងៃអង្គារប្រកាសថា ប្រទេសរបស់ខ្លួនបានផ្ញើសេចក្តីជូនដំណឹងអំពីការដកខ្លួនចេញពីសមាជិកក្រុមប្រឹក្សាអឺរ៉ុប ទៅកាន់អគ្គលេខាធិការអង្គការ លោកស្រី ម៉ារីចា ពិចស៊ីណូវីក បឺរីគ (Marija Pejcinovic Buric)។

ក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋនៃអង្គការណាតូ និងសហភាពអឺរ៉ុប កំពុងរំលោភបំពានសិទ្ធិអំណាចរបស់ពួកគេនៅក្នុងក្រុមប្រឹក្សាអឺរ៉ុប ខណៈកំពុងផ្លាស់ប្តូរអង្គការនេះឱ្យទៅជាឧបករណ៍នៃគោលនយោបាយប្រឆាំងនឹងរុស្ស៊ី ដោយបដិសេធការសន្ទនាដោយស្មើភាពគ្នា និងគោលការណ៍ទាំងអស់ដែលរចនាសម្ពន្ធអឺរ៉ុបត្រូវបានបង្កើតឡើង។

ទោះជាយ៉ាងណាក៏ដោយ រុស្ស៊ីនៅតែបើកចំហចំពោះអន្តរកម្មប្រកបដោយប្រសិទ្ធភាព និងស្មើភាពជាមួយសមាជិកក្រុមប្រឹក្សាអឺរ៉ុប លើបញ្ហាផលប្រយោជន៍ទៅវិញទៅមក។

គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលទីក្រុងម៉ូស្គូបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងមិនចូលរួមក្នុងក្រុមប្រឹក្សាអឺរ៉ុបទៀតទេ ខណៈប្រទេសរុស្ស៊ីបានចូលជាសមាជិកក្រុមប្រឹក្សាអឺរ៉ុបនៅខែកុម្ភៈ ឆ្នាំ១៩៩៦ ក្នុងនាមជាសមាជិកទី ៣៩៕ ប្រភព៖ ស៊ីនហួរ ដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner