រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារ ជាមួយអ្នករាយការណ៍ ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា

ភ្នំពេញ៖ នារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន ជួបពិភាក្សាការងារជាមួយ លោក វិទិត មុនតាប៊ន អ្នករាយការណ៍ ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធមនុស្សនៅកម្ពុជា តាមប្រព័ន្ធ វិដេអូ ដោយមានការចូលរួមពីឯកឧត្តម អាន សុខខឿន ឯកអគ្គ រាជទូត និងជាតំណាងស្ថានបេសកកម្មអចិន្រ្តៃយ៍ កម្ពុជាប្រចាំ អង្គការ សហប្រជាជាតិ។

គោលបំណងនៃជំនួបគឺដើម្បីជម្រាបជូនអំពីវិធីសាស្ត្រ និង អាទិភាព ការងារក្នុងអាណត្តិជាអ្នករាយការណ៍ពិសេស និងប្រមូល ធាតុចូលសម្រាប់ការផ្តល់បច្ចុប្បន្នភាពផ្ទាល់មាត់អំពីកម្ពុជា។ នាឱកាសនោះភាគីទាំងពីរបាន ពិភាក្សាគ្នាដើម្បីធ្វើបច្ចុប្បន្នភាព មួយ ចំនួនពាក់ព័ន្ធនឹងការលើកកំពស់សិទ្ធមនុស្ស និងសិទ្ធការងារ និងបញ្ហាមួយចំនួនដែលជាលទ្ធភាពក្នុងការបន្តកិច្ចសហប្រតិបត្តិការ។
ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនពីការខិតខំរបស់កម្ពុជាក្នុងកា រ អនុវត្ត អនុសញ្ញាអន្តរជាតិរបស់ អង្គការអន្តរជាតិខាងការងារ (ILO,អាយឡូ ) គោលនយោបាយ ច្បាប់ លិខិត បទដ្ឋានពាក់ព័ន្ធ នឹងសិទ្ធិមនុស្ស ដែលប្រទេសកម្ពុជាបានផ្តល់សច្ចាប័នលើ អនុសញ្ញា ចំនួន ១៣ របស់ អាយឡូរួមទាំងអនុសញ្ញាស្នូលចំនួន៨ ផងដែរ ខ្លឹមសារ នៃអនុសញ្ញាទាំងនេះ ត្រូវបានដាក់បញ្ចូល ទៅក្នុង រដ្ឋធម្មនុញ ច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធនឹងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លក្ខខណ្ឌការងារនៅកម្ពុជាបានអនុវត្ត ល្អ ប្រសើរ ស្របតាមច្បាប់ស្តីពីការងារ និងលិខិតបទដ្ឋានអន្តរជាតិ ស្តីពីការងារ។

ពាក់ព័ន្ធជាមួយនឹងការខិតខំពង្រឹងសិទ្ធសេរីភាពអង្គការវិជ្ជាជីវៈ ក្រសួងបានសម្រួលនីតិវិធីនៃការចុះបញ្ជីសហជីព សម្រួលនីតិវិធី នៃការរក្សាបញ្ជិកា សម្រួលលក្ខខណ្ឌស្នើសុំទទួលស្គាល់ភាព ជា តំណាងបំផុត លើកកម្ពស់សិទ្ធ និងតួនាទីរបស់សហជីព ដែល មានសមាជិកភាគតិចឱ្យកាន់តែច្បាស់លាស់ ដោយបន្ថែមការធ្វើជា តំណាងសមាជិករបស់ខ្លួននៅក្នុងការដោះស្រាយវិវាទការងាររួម ដែលមិនកើតចេញពីការអនុវត្តអនុសញ្ញារួម។

ទន្ទឹមនឹងនេះ ក្រសួងបានចេញប្រកាសចំនួនប្រាំបី ដើម្បីសម្រួល ដល់ ការអនុវត្តស្តីពីសហជីព ជាពិសេសការចុះបញ្ជីសហជីព ការទទួលស្គាល់ភាពជាតំណាងបំផុត និងសិទ្ធសហជីពភាគតិច ក្នុងការដោះស្រាយវិវាទការងាររួមនៅក្រុមប្រឹក្សាអាជ្ញាកណ្តាល។ ដែលជាលទ្ធផលគិតត្រឹមខែមករា ឆ្នាំ២០២២ អង្គការវិជ្ជាជីវៈ បាន ចុះបញ្ជីសរុបចំនួន ៥ ៧៧៣ ដែលក្នុងនោះ ឆ្នាំ២០២១ មានចំនួន ២៦២។ ចំពោះការខិតខំក្នុងទប់ស្កាត់ការជួញដូរមនុស្ស ជួញដូរ កម្លាំង ពលកម្ម រួមទាំងការងារដោយបង្ខំ គឺក្រសួងបានផ្តោត អាទិភាព ខ្ពស់ក្នុងការពង្រឹងការអនុវត្តវិធានការច្បាប់ និងពង្រឹង យន្តការការងារ តាមរយៈអធិការកិច្ចការងារ និងការសហការ ជាមួយគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ដែលរហូតមក ដល់ពេលនេះយើងអាចទប់ស្កាត់បានមិនឱ្យមានការងារដោយបង្ខំទេ ហើយការប្រើប្រាស់ពលម្មកុមារក៏ត្រូវបានទប់ស្កាត់ជា បន្តបន្ទាប់ ផងដែរ។

ចំពោះករណីបាតុកម្មដោយអតីតបុគ្គលិកកាស៊ីណូណាហ្គាវើលដ៍ លោក វិទិត មុនតាប៊ន ក៏បានសំដែងនូវការពេញចិត្តចំពោះវឌ្ឍភាព នៃការខិតខំដោះស្រាយរបស់ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ និងអាជ្ញាធរមានសមត្ថកិច្ចដើម្បីឈានទៅរកផ្លូវចរចា បញ្ចប់ ករណីនេះដោយសន្តិវិធីផងដែរបញ្ហាទាមទារនានានឹងត្រូវអនុវត្តទៅតាមនីតិវិធីច្បាប់និងនីតិវិធីនៃការដោះស្រាយវិវាទការងារជាធរមាន។
សម្រាប់បញ្ហាដែលជាកង្វល់នានា ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ ជូនថា ក្រសួងតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការទទួលយក មតិ យោបល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ បើទោះជាមិនអាច បំពេញចិត្ត គ្រប់ភាគីទាំងអស់ ប៉ុន្តែអាចទទួលយកបានហើយបង្កើតបាននូវ សុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ។

 ជាចុងក្រោយភាគីទាំងពីរបានសំដែងនូវការពេញចិត្តចំពោះអ្វីដែលជាការពិត ដែលបាននឹងកំពុងខិតខំអនុវត្ត៕ដោយ៖ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner