គជបអនុញ្ញាតអ្នកសង្កេតការណ៍៧៤០០នាក់ចូលរួមសង្កេតការណ៍បោះឆ្នោត (Video Inside)

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថាគជប បានអនុញ្ញាតឱ្យសមាគម និងអង្គការក្រៅរដ្ឋាភិ បាលចំនួន៤ ចូលរួមសង្កេតមើលដំណើរការបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សាឃុំ-សង្កាត់ ។

យោងតាមគជប, សមាគម និងអង្គការក្រៅរដ្ឋាភិបាលចំនួន៤ ដែលបាន អនុញ្ញាតការចូលរួមសង្កេតការណ៍នោះ មានអ្នកសង្កេតការណ៍សរុបចំនួន៧ពាន់៤០០នាក់ ក្នុងនោះស្ត្រីមានចំនួន ៤ពាន់២៤៥នាក់។

គ.ជ.ប បានរៀបរាប់បញ្ជាក់ថា សមាគម និងអង្គ ការក្រៅរដ្ឋាភិបាលចំនួន៤ដែលចូលរួមសង្កេតដំណើរការបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សាឃុំ-សង្កាត់ក្នុងខែមិថុនាជិតមកដល់នេះ រួមមានទី១៖ សមាគមបញ្ញវ័ន្ត និងយុវជនស្ម័គ្រចិត្ត,ទី២៖ សហភាពសហព័ន្ធយុវជនកម្ពុជា ,ទី៣៖ គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និង យុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខមហ្វ្រែល ,និងទី៤៖ សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner