ធនាគារពិភពលោកសន្យាជួយជម្រុញកម្ពុជាសម្រេចគោលដៅមានចំណូលមធ្យមកម្រិតខ្ពស់ (Video Inside)

ធនាគារពិភពលោក បានសន្យាជួយកម្ពុជាសម្រេចគោលដៅជាប្រទេស មានប្រាក់ចំណូល មធ្យមកម្រិតខ្ពស់ និងប្តេជ្ញាកិច្ចសហប្រតិបត្តិការស្អិតរមួតថែមទៀតជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា។

កម្ពុជានៅមុនការជួបប្រទះវិបត្តិឆ្លងជម្ងឺកូវីដ១៩ បានប្តេជ្ញាកាត់បន្ថយភាពក្រីក្រ យ៉ាងហោច អោយបាន១ភាគរយក្នុងមួយឆ្នាំដើម្បីការនាំប្រទេស នឹងមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងរហូតនៅឆ្នាំ ២០៥០ ដែលនឹងធ្វើ អោយ កម្ពុជាក្លាយជាប្រទេសមាន ចំណូលខ្ពស់។ ប៉ុន្តែវិបត្តិឆ្លងនៃជម្ងឺកូវីដ១៩ បានបំផ្លាញនូវ គម្រោងការកាត់បន្ថយភាពក្រី ក្រ របស់កម្ពុជាអស់ជាច្រើន។

នៅក្នុងជំនួបមួយរវាងសម្តេចនាយករដ្ឋមន្ត្រី​ ហ៊ុន សែន និងអនុ ប្រធានធនាគារពិភពលោកទទួលបន្ទុកអាស៊ីខាងកើត និងប៉ាស៊ីហ្វិក លោកស្រី ម៉ានូអែឡា ហ្វែ័រ៉ូ នៅថ្ងៃទី១៦មីនា, មន្ត្រីធនាគារពិភពិភពលោករូបនេះ បានថ្លែងសន្យា ថានឹងជួយគាំទ្រ កម្ពុជាឱ្យសម្រេចគោលដៅ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់។

មន្ត្រីជំនួយការលោក អ៊ាង សុផល្លែត បានប្រាប់អ្នកសារព័ត៌មានថាមន្ត្រីធនាគារពិភពលោក បានវាយតម្លៃខ្ពស់ចំពោះដំណើរការបើកប្រទេសសាឡើងវិញរបស់កម្ពុជា និងមន្ត្រីធនាគារពិ ភពលោកដដែលបានបញ្ជាក់នូវជំហរច្បាស់លាស់បន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា លើជំហាន ដ៏ស្វាហាប់ ដើម្បីកម្ពុជាឆ្ពោះទៅសម្រេចបាននូវឋានៈជាប្រទេសមានចំណូលមធ្យមកម្រិត ខ្ពស់។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ប្រាប់មន្ត្រីធនាគារពិភពលោកអំពីអភិក្រមផ្ការីក ក្នុងការចាក់ស្រោចវ៉ាក់សាំងជូនដល់ពលរដ្ឋកម្ពុជា ដោយសម្តេចបញ្ជាក់ថា ការចាក់ស្រោច វ៉ាក់សាំងនេះ មិនមែនត្រឹមតែជាការជួយដល់ប្រជាពលរដ្ឋកម្ពុជានោះទេ ប៉ុន្តែក៏ជាការជួយ ដល់សេដ្ឋកិច្ចកម្ពុជាផងដែរ។

សម្តេចតេជោ បានថ្លែងអំណរគុណដល់ធនាគារពិភពលោក នូវកិច្ចសហប្រតិបត្តិការក៏ដូចជាភាពជាដៃគូល្អ និងសម្តេចបានជម្រុញភាពជាដៃគូ របស់ ធនាគារឱ្យកាន់តែខ្លាំងឡើង ដើម្បីចូលរួមចំណែកក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជា។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner