សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា ប្រជុំគណៈកម្មាការប្រតិបត្តិពិភាក្សាស្វែងរកគន្លឹះដណ្តើមមេដាយស៊ីហ្គេមនៅវៀតណាម និងស៊ីហ្គេមឆ្នាំ២០២៣

គណៈកម្មការប្រតិបត្តិអាណត្តិទី៧ សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា ដែលមានឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ជាប្រធានសហព័ន្ធ នាល្ងាចថ្ងៃទី១៦ ខែមិនា ឆ្នាំ២០២២ បានកោះប្រជុំគណៈកម្មការប្រតិបត្តិក្នុងអាណត្តិថ្មីទាំងអស់ ពិភាក្សាគ្នាស្វែងរកគន្លិះដណ្តើមមេដាយស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម និងស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
លោក ស៊ុន សុធារិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយឃ្លីលើតុកម្ពុជា បានមានប្រសាសន៍ឲ្យដឹងថា នេះជាកិច្ចប្រជុំប្រចាំត្រីមាសលើកដំបូងក្នុងអាណត្តិទី៧ដែលជាអាណត្តិថ្មី។

លោក អគ្គលេខាធិការ បញ្ជាក់ទៀតថា ក្នុងកិច្ចប្រជុំនេះ ធ្វើឡើងលើ៣របៀបវិរៈ គឺ ទី១ ពិនិត្យលើរបាយរណ៍កន្លងមកដែលមានសកម្មភាពក្នុងអាណត្តិថ្មីដែលជាអាណត្តិទី៧ ទី២ គម្រោងនាំយកគ្រូកីឡាវាយកូនឃ្លីលើតុបរទេសដែលជាជនជាតិកូរ៉េត្បូងមកជួយបង្ហាត់ក្រុមជម្រើសជាតិកីឡាវាយកូនឃ្លីលើតុកម្ពុជាសម្រួចឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ទី៣. ការបង្កើតមូលនិធិស្ម័គ្រចិត្តរបស់សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា។ លោក អគ្គលេខាធិការ បានគូបញ្ជាក់ទៀតថា ឆ្លងកាត់ការពិភាក្សាផ្លាសប្តូរយោបល់គ្នាទៅវិញទៅមក គឺគណៈកម្មការប្រតិបត្តិទាំងអស់បានឯកភាពគ្នាទាំងស្រុងក្នុងជំហរតែមួយ គឺរួមគ្នាអភិវឌ្ឍធ្វើយ៉ាងណាឲ្យកីឡាវាយកូនឃ្លីកម្ពុជាមានលទ្ធភាពរកបានមេដាយមាសបាន១គ្រឿងជូនកម្ពុជានៅស៊ីហ្គេម ឆ្នាំ២០២៣ ដើម្បីសម្រេចតាមផែនការរបស់NOCCនិងគណៈជាតិCAMSOCដាក់ជូនសហព័ន្ធ។

លោក អគ្គលេខាធិការ បន្ថែមទៀតថា ក្រៅពីរបៀបវិរៈសំខាន់ៗចំនួន៣ដែលគណៈកម្មការប្រតិបត្តិសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា យកមកពិភាក្សាដោយមានការឯកភាពគ្នាទាំងស្រុង គណៈប្រតិបត្តិក៏បានស្រុះស្រួលគ្នាធ្វើការឧបត្ថម្ភលើកទឹកចិត្តកីឡាករតាមរយៈការផ្តល់ប្រាក់រង្វាន់ចំពោះកីឡាករឈ្នះគូប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១នៅប្រទេសវៀតណាម ដោយកីឡាករឯកក្តជនឈ្នះមួយប្រកួត២០០ដុល្លារឈ្នះ២ប្រកួតបាន៤០០ដុល្លារ ឈ្នះ៣ប្រកួត៦០០ដុល្លារបើដណ្តើមបានមេដាយមាសវិញ គឺឧបត្ថម្ភ១ម៉ឺនដុល្លារតែម្តង រីឯវិញ្ញសាប្រកួតជាក្រុមវិញ កីឡាករឈ្នះមួយប្រកួត១០០០ដុល្លារ ឈ្នះ២ប្រកួត៣០០០ដុល្លារនិងគុណជាបន្តបន្ទាប់ ហើយបើឈ្នះដល់មេដាយមាសទទួលបាន១ម៉ឺនដុល្លារ។

សូមបញ្ជាក់ថា គ្រូវាយកូនឃ្លីលើតុជនជាតិកូរ៉េខាងត្បូងដែលCAMSOC សម្រេចផ្តល់ជូនសហព័ន្ធកីឡាវាយកូនឃ្លីលើតុ ដើម្បីសម្រួចសមត្ថភាពក្រុមជម្រើសជាតិដល់ឆ្នាំ២០២៣នេះ នឹងមកដល់ប្រទេសកម្ពុជានាពេលឆាប់ៗខាងមុខនេះ។ គ្រូបង្វឹករូបនោះ គឺជាគ្រូដែលមានគុណវុធក្នុងការបង្ហាត់បង្រៀនខ្ពស់ ធ្លាប់ប្រជែងដណ្តើមបានមេដាយមាស សំរិទ្ធ ក្នុងព្រឹត្តិការណ៍អេស៊ានហ្គេមនៅទីក្រុងសេអ៊ូលក្នុងឆ្នាំ១៩៨៦ ជាអនុប្រធានសព័ន្ធកីឡាវាយកូនឃ្លីលើតុកូរ៉េ និងជាគ្រូបង្វឹកក្រុមជម្រើសជាតិប្រទេសកូរ៉េផងដែរ៕ អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner