ខឹងខុស ខឹងខាត! ប្អូនបង្កើត ខឹងបងប្រុស ចោទរឿងបាត់មាន់ ទាញកាំបិតចាក់ជាច្រើនកន្លែង របួសធ្ងន់

កណ្តាល ៖ អំពើហិង្សាមួយបានកើតឡើង បង្ករឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណប្អូនប្រុសបង្កើត ទាញកាំបិតចាក់បងប្រុសជាច្រើនកន្លែង បណ្តាលឱ្យដួល ក្នុងថ្លុកឈាម រងរបួសធ្ងន់ ។

ហេតុការណ៌នេះបានកើតឡើងនៅថ្ងៃទី១៦ ខែមីនាឆ្នាំ២០២២ វេលាម៉ោង១៨និង៣០នាទី នៅចំណុចរោងចិញ្ចឹមមាន់ស្ថិតនៅក្នុងភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល។ នគរបាលស្រុកស្អាងបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ពូន ពិន ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល។

ជនសង្ស័យឈ្មោះពូន សុភក្រ្ត័ ភេទប្រុស អាយុ៣១ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល។ នគរបាលបានបញ្ជាក់ថា មុនពេលកើតហេតុជនរងគ្រោះបានចេញពីធ្វើការសំណង់វិញហេីយបានត្រឡប់មកផ្ទះរួចបានដើរទៅមើលមាន់ចិញ្ចឹមនៅក្នុងរោងខាងក្រោយផ្ទះពេលនោះក៏បាត់មាន់ហើយជនរងគ្រោះក៏បានស្ដីបន្ទោសឱ្យជនសង្ស័យ។

ខណៈពេលនោះជនសង្ស័យខឹងនឹងជនរងគ្រោះបានយកកាំបិតចុងស្រួចចាក់ទៅលើជនរងគ្រោះចំនួន ០៣កាំបិតត្រូវចំទ្រូងចំនួន ០១កាំបិតត្រូវពោះផ្នែកខាងឆ្វេងចំនួន ០១កាំបិត និងត្រូវចំក្បាលចំនួន ០១កាំបិតទៀត បណ្តាលឱ្យជនរងគ្រោះដួលសន្លប់ទៅនិងកន្លែងកេីតហេតុ ។

ពេលទទួលបានពត៌មានខាងលើ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រើយស្លា សហការជាមួយប្រជាការពារឃុំបានចុះទៅដល់កន្លែងកើតហេតុបាននាំខ្លួនជនសង្ស័យមកប៉ុស្តិដើម្បីធ្វើការសាកសួរ។ ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកតាមរថយន្តយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យកាលម៉ែត្ររាជធានីភ្នំពេញ។ បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕ ឆ ដា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner