ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន៖ លោក ហ្សេលេនស្គី និងលោក ពូទីន អាចនឹងជួបពិភាក្សាគ្នានៅប៉ុន្មានថ្ងៃខាងមុខទៀត

កៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី អាច នឹងជួបពិភាក្សាផ្ទាល់ជាមួយសមភាគីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នៅប៉ុន្មានថ្ងៃខាងមុខនេះ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Ukrinform ដែលគ្រប់គ្រងដោយរដ្ឋាភិបាលអ៊ុយក្រែនបាន រាយការណ៍នៅថ្ងៃពុធទី១៦ ខែមីនា ដោយដកស្រង់សម្តី ទីប្រឹក្សា ប្រធានាធិបតីអ៊ុយក្រែនលោក Mykhailo Podolyak។

លោក Podolyak ដែលជាសមាជិកនៃគណៈប្រតិភូអ៊ុយក្រែន ចូល រួមកិច្ចចរចាសន្តិភាពជាមួយរុស្ស៊ី ត្រូវបានដកស្រង់សម្តីថាជាក់ស្តែង មធ្យោបាយតែមួយគត់ ដើម្បីបញ្ចប់សង្រ្គាមនេះ គឺការពិភាក្សាដោយ ផ្ទាល់រវាងប្រធានាធិបតីប្រទេសទាំងពីរ ហើយនេះគឺជាអ្វីដែលយើង កំពុងធ្វើការនៅក្នុងកិច្ចចរចាបច្ចុប្បន្ន។

មន្ត្រីអ៊ុយក្រែនរូបនេះបន្តថា ការងារកំពុងដំណើរការដើម្បីរៀបចំ ឯកសារ ដែលអាចត្រូវបានចុះហត្ថលេខា ក្នុងអំឡុងពេលកិច្ចប្រជុំ របស់ មេដឹកនាំទាំងពីរ។ លោកបន្ថែមទៀតថា ភាគីអ៊ុយក្រែនមានក្តី សង្ឃឹមខ្ពស់ថា បទឈប់បាញ់នឹងអាចសម្រេចបានក្នុងពេល ខាងមុខនេះ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner