អ្នកចរចាអ៊ុយក្រែន៖ ទីក្រុងកៀវ-ទីក្រុងម៉ូស្គូនឹងបន្តកិច្ចចរចា សន្តិភាព បន្ថែមទៀត

កៀវ៖ ក្រុមអ្នកចរចាអ៊ុយក្រែន-រុស្ស៊ីនឹងបន្តកិច្ចពិភាក្សាសន្តិភាព របស់ពួកគេជាថ្មីទៀត នៅថ្ងៃពុធសប្តាហ៍នេះ (ម៉ោងក្នុងតំបន់)។ នេះបើតាមទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែនលោក Mykhailo Podolyak ដែលជាសមាជិកនៃគណៈប្រតិភូអ៊ុយក្រែន ចូលរួមកិច្ច ចរចាសន្តិភាពជាមួយរុស្ស៊ីកាលពីថ្ងៃអង្គារទី១៥ខែមីនា។

លោក Podolyak បានបង្ហោះសារនៅលើ Twitter ថា យើងនឹង បន្តការចរចានៅថ្ងៃស្អែក… ដំណើរការចរចារដ៏លំបាក និង តឹងតែង… មានភាពផ្ទុយគ្នាជាមូលដ្ឋាន ប៉ុន្តែវាពិតជាមានកន្លែង សម្រាប់ ការសម្របសម្រួល។

លោកបន្ថែមទៀតថា ការងារនៅក្នុងក្រុមរងនឹងបន្តក្នុងអំឡុង ពេល សម្រាក។ ការចរចាជុំទី ៤ រវាងគណៈប្រតិភូអ៊ុយក្រែន និងរុស្ស៊ី បានចាប់ផ្តើមកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ តាមរយៈតំណភ្ជាប់ វីដេអូ អនឡាញ ហើយបានបន្តនៅថ្ងៃអង្គារ៕
ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner