ក្រុមប៉េតង់យុវជនវិទ្យាល័យ ហ៊ុន សែន សេរីភាពខេត្តកណ្តាតាំងចិត្តដណ្តើមយកលទ្ធផលល្អជូនខេត្តពីការប្រកួតកីឡាជាតិ លើកទី៣

ក្រុមកីឡាប៉េតង់យុវជនវិទ្យាល័យហ៊ុន សែន សេរីភាព ដណ្តើមបានជើងឯកទាំងពីរវិញ្ញាសា ការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកប្រចាំខេត្តកណ្តាល ឆ្នាំ២០២២ ត្រូវជាប់ជាបេក្ខភាពតំណាងឲ្យខេត្តកណ្តាលចូលរួមប្រជែងក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣ ដែលរៀបចំនៅក្នុងអំឡុង ខែ វិច្ឆិកា ឆ្នាំ២០២២។

បន្ទាប់ពីជាប់ជាបេក្ខភាពក្រុមជើងឯក ក្លាយជាក្រុមប៉េតង់តំណាងខេត្តកណ្តាលចូលរួមប្រជែងក្នុងព្រឹត្តិការណ៍ថ្នាក់ជាតិដ៏ធំប្រចាំឆ្នាំ២០២២ យុវជន ខឹម ចាន់ជេថា តំណាងឲ្យក្រុម បានបង្ហាញការតាំងចិត្តខ្ពស់ប្រជែងដណ្តើមយកចំណាត់ល្អជូនខេត្តកណ្តាល ដើម្បីស្តាមុខមាត់មកវិញ ខណៈដែលការចូលរួមប្រជែងក្នុងព្រឹត្តិការណ៍ប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិដែលធ្លាប់ចូលរួមម្តងកាលពីឆ្នាំ២០១៩កន្លងទៅប្រជែងបានត្រឹមវគ្គ១ភាគ៤ផ្តាច់ព្រ័ត្រ។

ខឹម ចាន់ជេថា និងមិត្តរួមក្រុម បានប្តេជ្ញាចិត្តថា នឹងពង្រឹងការហ្វឹកហាត់ទ្វេដង ដើម្បីបង្កើនសមត្ថភាពឲ្យការលេងបានល្អនិងស៊ីសង្វាក់គ្នាឈានទៅដណ្តើមបានមេដាយ និងពានជូនខេត្តពីការប្រកួតកីឡាជាតិលើកទី៣ ដែលរៀបចំដោយរាជរដ្ឋាភិបាលកម្ពុជា។

គួរបញ្ជាក់ថា ក្រុមយុវជន វិទ្យាល័យ ហ៊ុន សែន សេរីភាព ខឹម ចាន់ជេថា វឺន លាប ពៅ បញ្ញាដេវីត និង ថាន រដ្ឋា ដណ្តើមបានពានរង្វាន់ចំនួន២ពីការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកប្រចាំខេត្តកណ្តាល ឆ្នាំ២០២២ លើវិញ្ញាសារប្រកួត២នាក់ទល់២នាក់ និង៣នាក់ទល់៣នាក់៕ អត្ថបទៈ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner