ឯកឧត្តម វ៉ាត់ ចំរើន ដឹកនាំគណៈប្រតិភូចូលរួមក្នុងកិច្ចប្រជុំនាយបេសកម្មបណ្តាលប្រទេសអាស៊ីអាគ្នេយ៍នៅវៀតណាម

ឯកឧត្តម វ៉ាត់ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំកីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ ហៅកាត់ថា CAMSOC តំណាងសម្តេចពិជ័យសេនា ទៀ បាញ់ ប្រធាន CAMSOC បានដឹកនាំគណៈប្រតភូ មានសមាសភាពឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡា និងជាអគ្គលេខាធិការរង CAMSOC ឯកឧត្តម សុង គឹមហាប់ ប្រធានគណៈកម្មការស្នាក់នៅហូបចុកនិងដឹកជញ្ជូន និងឯកឧត្តម វ៉ា ហេងណាវុធ អនុប្រធានប្រចាំការនៃគណៈកម្មការរៀបចំទីលានប្រកួត នាល្ងាចថ្ងៃ ទី១៧ ខែ មិនា ឆ្នាំ២០២២ បានចាកចេញពីប្រទេសកម្ពុជា ដើម្បីទៅចូលរួមក្នុងកិច្ចប្រជុំនាយបេសកម្មរបស់បណ្តាប្រទេសអាស៊ីអាគ្នេយ៍ នៅប្រទេសវៀតណាម។

នាយបេសកម្ម ឯកឧត្តម វ៉ាត់ ចំរើន បានគូបញ្ជាក់ថា កិច្ចប្រជុំនេះ គឺជាកិច្ចប្រជុំមានសារៈសំខាន់ ព្រោះវាជាកិច្ចប្រជុំលើកចុងក្រោយមុននឹងបញ្ជូនកីឡាករកីឡាការិនីទៅចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅថ្ងៃទី១២ ខែ ឧសភា ឆ្នាំ២០២២ នៅប្រទេសវៀតណាម។
ឯកឧត្តម អគ្គលេខាធិការ CAMSOC បានបញ្ជាក់ទៀតថា ក្រៅពីការចូលរួមកិច្ចប្រជុំជាមួយនាយបេសកម្មបណ្តាប្រទេសអាស៊ានពាក់ព័ន្ធការចូលរួមស៊ីហ្គេម ប្រតិភូយើងទាំងអស់គ្នា នឹងត្រូវរៀបចំជាមុន ក្នុងនោះពិនិត្យមើលការហូបចុកស្នាក់នៅ ការដឹកជញ្ជូន និងពិនិត្យមើការរៀបចំរបស់ផ្ទះម្ចាស់វៀតណាម ពិសេស ទីលានប្រកួតមុននឹងព្រឹត្តិការណ៍ចូលមកដល់ និង ការទទួលបដិសណ្ឋាកិច្ចប្រតិភូទាំងអស់ពេលចុងក្រោយ។

សូមបញ្ជាក់ថា ក្នុងដំណើរដឹកនាំគណៈប្រតិភូចូលរួមក្នុងកិច្ចប្រជុំនាយបេសកម្មបណ្តាលប្រទេសអាស៊ីអាគ្នេយ៍នៅប្រទេសវៀតណាមនេះ ប្រតិតូទាំងអស់ ក្រៅពីកិច្ចប្រជុំ គឺមានតួនាទីធ្វើទស្សនៈកិច្ចសិក្សាស្វែងយល់បទពិសោធន៍អំពីការរៀបចំរបស់ផ្ទះវៀតណាម ដើម្បីនាំយកបទពិសោធន៍មករៀបចំឲ្យល្អនឹងគុណភាពពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣៕អត្ថបទៈ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner