អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់ ៤៦៥លាន៦១ម៉ឺននាក់ ក្នុងនោះស្លាប់ជាង ៦លាននាក់ និងជាសះស្បើយ ៣៩៧លាន៥៦ម៉ឺននាក់
បរទេស ៖ គិតត្រឹមព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៤៦៥,៦១២,៦១០នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៦,០៨៦,៨៧៣នាក់ និងជាសះស្បើយឡើងវិញ ៣៩៧,៥៦៨,៩០៦នាក់។
យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៨១,៣៥០,៤៣០នាក់ ស្លាប់ចំនួន ៩៩៦,០៦៦នាក់ និងជាសះស្បើយចំនួន ៥៦,៧៦៨,២៦៤នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៤៣,០០៣,៧៦៧នាក់ ស្លាប់ចំនួន ៥១៦,៣១២នាក់ និងជាសះស្បើយ ៤២,៤៥៤,៥៤៦នាក់។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ២៩,៥២៧,៦៤០នាក់ ស្លាប់ ៦៥៦,៤៨៧នាក់ និងជាសះស្បើយ ២៨,១២៦,៦៤៧នាក់ ៕ ប្រភព៖ worldometers ប្រែសម្រួលដោយ៖ ឈឹម ទីណា