អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំត្រួតពិនិត្យការងារស្នូលតាមនាយកដ្ឋានទាំង៦ចំណុះអគ្គាធិការដ្ឋាន

ភ្នំពេញ ៖ ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារស្នូលតាមនាយកដ្ឋានទាំង៦ចំណុះអគ្គាធិការដ្ឋាន និងមានការអញ្ជើញចូលរួមពី អគ្គាធិការរងទទួលបន្ទុកតាមនាយកដ្ឋាន និងប្រធាននាយកដ្ឋាន នារសៀលថ្ងៃ ព្រហស្បតិ៍ទី១៧ខែ មីនា ឆ្នាំ២០២២នៅសាលប្រជុំអាគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ។

ឯកឧត្តម អគ្គាធិការ មានមតិស្វាគមន៍ និងបានជម្រាបពីគោលបំណងនៃកិច្ចប្រជុំពេលនេះគឺដើម្បីត្រួតពិនិត្យពីវឌ្ឍនភាពសកម្មភាព និងការងារស្នូលសំខាន់ៗរបស់នាយកដ្ឋាន ដើម្បីត្រៀមអនុវត្តការងារនាពេលខាងមុខឱ្យស្របតាមផែនសកម្មភាពឆ្នាំថ្មី២០២២។

ឯកឧត្តម អគ្គាធិការ បានណែនាំប្រធាននាយកដ្ឋាន ពិនិត្យសមត្ថភាព ជំនាញរបស់មន្ត្រី មុននឹងបែងចែកការងារ ប្រគល់ភារកិច្ចដើម្បីឱ្យស្របនឹងវិស័យរបស់មន្ត្រី និង ណែនាំលើការងារស្នូលក្នុងនោះមាន ការងាររដ្ឋបាល ការចរាចរណ៍ គ្រប់គ្រងឯកសារ ឬសំណុំរឿង ការងារនីតិវិធី ការងារសហការ និងបានសង្កត់ធ្ងន់ ដោយត្រូវពន្លឿនការងារស្នូលទាំងអស់នេះឱ្យបានកាន់តែលឿនឆ្លើយតបបានទាន់ពេលវេលា។

បន្ទាប់មក ឯកឧត្តម អគ្គាធិការ បានអនុញ្ញាត ឯកឧត្តម អគ្គាធិការរងទទួលបន្ទុកតាមនាយកដ្ឋាន លោកប្រធាននាយកដ្ឋាន ចូលរួមផ្តល់យោបល់ លើកឡើងបញ្ហាប្រឈម និងសំណូមពរនានា ដើម្បីចូលរួមកែលម្អចំណុចខ្វះខាត ជម្រុញបន្ថែមនូវចំណុចខ្លាំង និងរួមគ្នាដោះស្រាយ សំដៅជម្រុញសកម្មភាពការងារកាន់តែលឿន កាន់តែរលូន និងកាន់តែល្អប្រសើរថែមទៀត ជាពិសេសសម្រេចបានផែនការសកម្មភាពដែលបានដាក់ចេញ។

ឯកឧត្តម អគ្គាធិការ បានថ្លែងអគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកប្រធាននាយកដ្ឋាន និងមន្ត្រីទាំងអស់ រួមទាំងថ្នាក់ដឹកនាំអគ្គាធិការដ្ឋាន ដោយអនុវត្តការងារប្រកបដោយការទទួលខុសត្រូវតាមតួនាទី និងភារកិច្ចប្រគល់ឱ្យជាពិសេសក្នុងបរិបទជំងឺកូវីដ១៩នេះ ដែលសម្រេចបានលទ្ធផលជាបន្តបន្ទាប់ និងជូនពរសូមទទួលបានសុខភាពល្អ សម្រេចភារកិច្ចថ្មី និងចៀសឆ្ងាយពីជំងឺកូវីដ១៩ទាំងអស់គ្នា ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner