រមណីយដ្ឋានដូងទេ ភ្ញៀវទេសចរកំពុងជក់ចិត្តដិតអារម្មណ៍យ៉ាងខ្លាំងក្នុងការចូលមកលេងកំសាន្ត

កំពត៖ រមណីយដ្ឋានដូងទេរ គឺជាកន្លែងកំសាន្តមួយ ដែលអាចឲ្យបងប្អូនគេចផុតពីភាពតានតឹង ដោយសម្រាកលំហែរកាយនៅលើ ឆ្នេរធម្មជាតិ ដ៏ស្រស់ស្អាត ថែមទាំងមាន ការកំសាន្តផ្សេងៗ នៅលើទឹក ដូចជាការជិះទូកកៃយ៉ាកជាដើម ។

ពេលទៅដល់ទីនោះ មានដើមឈើធំៗ ខៀវស្រងាត់ ដែលជាម្លប់យ៉ាង ត្រជាក់ចិត្តដល់ភ្ញៀវទេសចរណ៍ផងដែរ ។ ចំណែកឯ ទេសភាពវិញ គឺមានភាពទាក់ទាញ និង អំណោយផលខ្លាំង ដោយសារស្ថិតនៅជាប់ ដងព្រែកកំពត ព្រមទាំងមានទេសភាព ជួរភ្នំនៅពីខាងមុខផងដែរ ។

កាន់តែពិសេស ជាងនេះទៅទៀតនោះគឺភ្ញៀវទេសចរណ៍ អាចភ្លក់រសជាតិ អាហារក្នុងស្រុក ដែលមានរសជាតិ ដ៏ឈ្ងុយឆ្ងា ញ់ថែមទៀតផង ។ រមណីយដ្ឋានដូងទេរ គឺមានចំងាយត្រឹម តែ ៧គីឡូម៉ែត ពីក្រុងកំពតតែប៉ុណ្ណោះ ។

ភ្ញៀវទេសចរណ៍យើងអាច ធ្វើដំណើរបាន តាមបណ្តោយផ្លូវ ទៅរមណីយដ្ឋានទឹកឈូ ដែលមានទីតាំងស្ថិតនៅជាប់ ហ្រ្គេដ កំពត នៅឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត ។
លោក សយ សុី ណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឱ្យដឹងថា ភ្ញៀវទេសចរណ៍ មកលេងនៅខេត្តកំពតយើងបច្ចុប្បន្ននេះ មានការកើនឡើង ។

លោក រតនា ម្ចាស់រមណីយដ្ឋាន ដូងទេរ បញ្ជាក់ប្រាប់ អ្នកយកព័ត៌មានយើងថា ត ម្លៃសេវាកម្ម ទូកកាយ៉ាក ៥$ ក្នុង ១ម៉ោង ឲ្យខ្ចី អាវពង ២ ជួលអាវពង ១ តម្លៃ ៤០០០៛ ជិះទូកនេសាទតាមដងព្រែកក្នុង ១ ម៉ោង ៣០$ ជិះបានគ្នា ១២នាក់ ទូកបង្គា ១ តម្លៃ ១០$ អាចជិះបានគ្នា ៥នាក់ ( តម្លៃចរចាបានតាមជាក់ស្តែង ស្លាយរំអិល ៣$ លេងមួយសេរី ៕ ប្រភព៖ អ៊ួង ស្រវឹង

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner