ប្រវត្ដិសង្ខេបនៃទំនាក់ទំនងការទូតរវាង កម្ពុជា-ជប៉ុន

ក្រោយពីកម្ពុជាទទួលបានឯករាជ្យពីបារាំងនៅឆ្នាំ១៩៥៣ ចំណងមិត្តភាពរវាង កម្ពុជា-ជប៉ុន បានចាប់ផ្តើម និងបន្តកាន់តែស្អិតរមួតក្រោយពីប្រទេសទាំងពីរបានចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព កម្ពុជា-ជប៉ុន នៅឆ្នាំ១៩៥៥។ រហូតដល់ឆ្នាំ១៩៧៥ ចំណងមិត្តភាព កម្ពុជា-ជប៉ុន ត្រូវបានកាត់ផ្តាច់ ក្រោយកម្ពុជាត្រូវបានគ្រប់គ្រងដោយពួកខ្មែរក្រហម។ ក្រោយរបបខ្មែរក្រហមដួលរលំ កម្ពុជាដែលកំពុងស្ថិតក្នុងដំណើរស្វែងរកសន្តិភាពផងនោះ ត្រូវបានភាគីជប៉ុនផ្ដល់នូវការគាំទ្រតាមរយៈការបញ្ជូនកងរក្សាសន្តិភាពមកក្នុងប្រទេសនៅឆ្នាំ១៩៩២ ដើម្បីធានាសន្ដិសុខជាតិជូនកម្ពុជា រួមទាំងក្នុងគោលបំណងបង្កើតទំនាក់ទំនងការទូតឡើងវិញផងដែរ។ បន្ទាប់ពីកម្ពុជាទទួលបាននូវសុខសន្តិភាពពេញលេញទូទាំងប្រទេស ក្រោមការដឹកនាំរបស់បិតាស្ថាបនិកនៃការបង្រួបបង្រួមជាតិ សម្តេចតេជោ ហ៊ុន សែន រួចមក។ នៅក្នុងឆ្នាំ២០១៣ ទំនាក់ទំនង កម្ពុជា-ជប៉ុន បានវិវឌ្ឍទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រ» ក្នុងកិច្ចសហការអភិវឌ្ឍឆ្ពោះទៅកាន់ភាពរីកចម្រើនលើគ្រប់វិស័យរហូតមកទល់បច្ចប្បន្ន និងទៅអនាគត៕

#សច្ចធម៌ប្រវត្ដិសាស្រ្ដ #សាធារណរដ្ឋខ្មែរ #ឥស្សរជនឆ្នើមកម្ពុជា #ព្រះរាជាណាចក្រកម្ពុជា #ជប៉ុន #ទំនាក់ទំនងការទូត #ភាពជាដៃគូយុទ្ធសាស្រ្ដ #សម្ដេចតេជោហ៊ុនសែន #ប្រវត្ដិសង្ខេប #ចំណងមិត្ដភាព #ប្រវត្ដិសាស្រ្ដខ្មែរ

Facebook Page: Black-Crow

Telegram Channel

ly-bunheng
ly-bunheng
លី ប៊ុនហេង ប្រធានផ្នែកប្រតិបត្ដិការទូទៅនៃកម្មវិធីសច្ចធម៌ប្រវត្ដិសាស្រ្ដ
ads banner
ads banner
ads banner