សេចក្តីថ្លែងការណ៍រួមរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុន

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម គីស៊ីដា ហ្វឹមីអូ (KISHIDA Fumio) នាយករដ្ឋមន្ត្រី នៃប្រទេសជប៉ុន បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២។

នៅក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ ឯកឧត្តមនាយករដ្ឋមន្ត្រី គីស៊ីដា បានអញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ ដើម្បីគោរពវិញ្ញាណក្ខន្ធវីរបុរស និងវីរនារីកម្ពុជា ដែលបានពលីជីវិតនៅក្នុងសង្គ្រាម និងបានអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធនៅមណ្ឌប ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ ឯកឧត្តមនាយករដ្ឋមន្ត្រី គីស៊ីដា ក៏បានអញ្ជើញទៅចេតិយរំលឹកវិញ្ញាណក្ខន្ធរបស់លោក តាកាតា ហារឹយូគី (TAKATA Haruyuki) អតីតអធិការនគរបាលជប៉ុន និងលោក ណាកាតា អាត្សឹហ៊ីតុ (NAKATA Atsuhito) ផងដែរ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី និងឯកឧត្ដមនាយករដ្ឋមន្ត្រី គីស៊ីដា បានមានជំនួបកំពូលជាមួយគ្នា និងបានទទួលស្គាល់ថា ទំនាក់ទំនងនៃប្រទេសទាំងពីរ គឺស្ថិតក្នុងកម្រិតល្អបំផុតដែលពុំធ្លាប់មាន។ ជាងនេះទៅទៀត ក្នុងគោលបំណងលើកកម្ពស់ទំនាក់ទំនងទ្វេភាគីបន្ថែមទៀត និងសម្របសម្រួលយ៉ាងជិតស្និទ្ធដើម្បីដោះស្រាយស្ថានការណ៍ក្នុងតំបន់ និងអន្តរជាតិនាពេលបច្ចុប្បន្ន ដូចជា បញ្ហាអ៊ុយក្រែន និងមីយ៉ាន់ម៉ា។ នាយករដ្ឋមន្ត្រីទាំងពីរ បានចែករំលែកនូវទស្សនៈស្ដីពីកិច្ចសហប្រតិបត្តិការមួយចំនួនផងដែរ៕

សូមអាននូវសេចក្តីថ្លែងការណ៍រួមរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុន ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

ads banner