ទន្លេ Yangtze ដែលមានប្រវែងជាង ៦ ៤០០គីឡូម៉ែត្រ ជាទន្លេដែលវែងជាងគេលំដាប់ទី៣លើពិភពលោក

អត្ថបទដោយ៖
AMS OneMinute

ទន្លេនេះហូរចុះពីភ្នំ Tanggula នៅតំបន់កណ្ដាលនៃភាគខាងលិចប្រទេសចិន ហើយឆ្លងកាត់ខេត្ត Qinghai, Tibet, Yunnan, Sichuan, Hubei, Hunan, Jiangxi, Anhui, Jiangsu និងទីក្រុង Shanghai ។

ទន្លេ Yangtze មានតួនាទីយ៉ាងសំខាន់ប្រើប្រាស់ក្នុងការស្រោចស្រពដំណាំស្រូវជាង ៧០%ក្នុងប្រទេសចិន។ ទន្លេនេះមានពូជត្រីជាង ៣៥០ប្រភេទ និងសំបូរទៅដោយធនធានរ៉ែ និងធនធានធម្មជាតិផ្សេងៗទៀត។ ប៉ុន្ដែ ការនេសាទលើសកម្រិត និងការបំពុលបានគំរាមកំហែងដល់អាយុជីវិតសត្វ និងធ្វើឱ្យបាត់បង់ប្រភពត្រី។

ដើម្បីស្ដារធនធានធម្មជាតិនៃទន្លេនេះឡើងវិញ រដ្ឋាភិបាលចិនបានដាក់ចេញនូវច្បាប់ការពារទន្លេ ហើយអ្នកជំនាញចិនបាន និងកំពុងរៀបចំការបង្កាត់ពូជត្រីឡើងវិញក្នុងទន្លេ។ គិតត្រឹមឆ្នាំ ២០២១ មានត្រីជាង ៥លានក្បាល ដែលត្រូវបានព្រលែងទៅក្នុងទន្លេ។

🎥 CGTN

ads banner