លោក ចូ បៃដិន ព្រមានថា លោក ពូទីន កំពុងពិចារណាប្រើប្រាស់អាវុធគីមីប្រឆាំងអ៊ុយក្រែន
វ៉ាស៊ីនតោន៖ យោធាអ៊ុយក្រែននៅថ្ងៃអង្គារបញ្ជាក់ថា អ្នកស្រុកគួរតែត្រៀមខ្លួនសម្រាប់ការបាញ់ផ្លោងដោយរុស្សី ដែលមិនបានខ្វាយខ្វល់ពីហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់អ៊ុយក្រែន ខណៈដែលប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានចេញការព្រមានខ្លាំងបំផុតមួយរបស់លោកផ្ទាល់ថា ទីក្រុងម៉ូស្គូកំពុងពិចារណាប្រើប្រាស់អាវុធគីមី។
ថ្លែងដោយគ្មានភ័ស្តុតាង លោក ចូ បៃដិន បាននិយាយថា ការចោទប្រកាន់មិនពិតរបស់រុស្ស៊ី ដែលថា ទីក្រុងកៀវ មានអាវុធជីវសាស្ត្រ និងគីមីនោះ បានបង្ហាញថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន កំពុងពិចារណាប្រើអាវុធទាំងនោះដោយខ្លួនឯង។ លោក បៃដិន បាននិយាយនៅក្នុងព្រឹត្តិការណ៍តុមូលធុរកិច្ចមួយយ៉ាងដូច្នេះថា ខ្នងរបស់លោក ពូទីន គឺទល់នឹងជញ្ជាំង ហើយឥឡូវនេះគាត់កំពុងនិយាយអំពីទង់ជាតិក្លែងក្លាយថ្មីដែលគាត់កំពុងដំឡើង ដោយអះអាងថា នៅអាមេរិកមានអាវុធជីវសាស្រ្ត ក៏ដូចជាអាវុធគីមីនៅអឺរ៉ុប ដែលនេះមិនមែនជាការពិតទេ។
លោក បៃដិន ក៏បានបញ្ជាក់ជាថ្មីដែរថា សកម្មភាពបែបនេះនឹងជំរុញឱ្យមានការឆ្លើយតបដ៏ «ធ្ងន់ធ្ងរ» ប៉ុន្តែរហូតមកដល់ពេលនេះមិនទាន់មានការឆ្លើយតបពីសម្ពន្ធមិត្តលោកខាងលិចនៅឡើយទេ។
លោក ចូ បៃដិន ក៏បានប្រាប់ធុរកិច្ចអាមេរិកឱ្យប្រុងប្រយ័ត្នចំពោះការវាយប្រហារតាមអ៊ីនធើណិតដែលអាចកើតមានដោយរុស្ស៊ីផងដែរ ។ យ៉ាងណាមិញ ស្ថានទូតរុស្ស៊ីប្រចាំរដ្ឋធានីទីក្រុងវ៉ាស៊ីនតោន នៅពុំទាន់ធ្វើការឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនៅឡើយទេ៕ ប្រភព៖ SCMP ដោយ៖ ឈឹម ទីណា