“ប្រទេសចិនកំពុងបញ្ជូនស្បៀងអាហារ និងថ្នាំទៅឱ្យអ៊ុយក្រែន មិនមែនអាវុធ និងគ្រាប់រំសេវទៅឱ្យភាគីណាមួយឡើយ”

អត្ថបទដោយ៖
AMS OneMinute

សម្តីរបស់ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអាមេរិកលោក Qin Gang ថ្លែងក្នុងកម្មវិធី Face the Nation។

Qin បានបន្ថែមថា “យើងប្រឆាំងនឹងសង្រ្គាម” ព្រមទាំងបានសង្កត់ធ្ងន់ថា ចិននឹងមិនបញ្ជូនអាវុធទៅប្រទេសណាមួយឡើយ ហើយទីក្រុងប៉េកាំងស្ថិតក្នុងជំហរពិសេសមួយ ដើម្បីដោះស្រាយវិបត្តិអ៊ុយក្រែនដោយសន្តិវិធី។

លោក Qin បានបន្តថា ចិនមានទំនាក់ទំនងល្អជាមួយរុស្ស៊ី និងអ៊ុយក្រែន ក៏ដូចជាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយទាំងអាមេរិក និងអឺរ៉ុប ដែលអាចឱ្យទីក្រុងប៉េកាំងអាចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធក្នុងជម្លោះ។

ប្រភព៖ PandaPaws

ads banner