ហេតុអ្វីបានជាពិសខ្យាដំរី មានតម្លៃថ្លៃម្ល៉េះ?

បរទេស៖ កន្ទុយវែងមានទ្រនិច (The deathstalker) ស្ថិតនៅលើសត្វខ្យាដំរីដ៏គ្រោះថ្នាក់បំផុតនៅលើភពផែនដី ហើយអ្វីដែលធ្វើឱ្យវាគ្រោះថ្នាក់ខ្លាំងនេះ ក៏ក្លាយទៅជាវត្ថុធាតុរាវដ៏ថ្លៃបំផុតក្នុងពិភពលោក។ ពិសរបស់សត្វខ្យាដំរីមានតម្លៃរហូតដល់ $39,000,000 ក្នុងមួយហ្គាឡុង (Gallon). បាទ! អ្នកអានត្រឹមត្រូវហើយ វត្ថុនេះមានតម្លៃ 39 លានដុល្លារ ក្នុងមួយហ្គាឡុង ។

ឥឡូវនេះ ទោះបីជាអ្នកមានលុយក៏ដោយ ក៏អ្នកមិនអាចទៅទិញរបស់នេះមួយហ្គាឡុងបានទេ ព្រោះអ្នកអាចទទួលបានវាក្នុងបរិមាណតិចតួចប៉ុណ្ណោះ។ ទឹកប្រាក់ $130 អ្នកនឹងទទួលបាននូវដំណក់ទឹកដែលតូចជាងស្ករមួយគ្រាប់ទៅទៀត។ រីឯមូលហេតុវិញ គឺសាមញ្ញខ្លាំងណាស់ ព្រោះវាជាវត្ថុដែលពិបាកទទួលបាន។ ខ្យាដំរីទាំងអស់ត្រូវបានបំបៅដោយដៃ ម្តងមួយៗ (Scorpions are almost always milked by hand, one by one)។ ហើយខ្យាដំរីមួយក្បាលផលិតពិសតែពីរមីលីក្រាមប៉ុណ្ណោះក្នុងមួយដង។ ដូច្នេះ ចូរគណនាតាមគណិតវិទ្យា ប្រសិនបើអ្នកជាម្ចាស់ខ្យាដំរីមួយក្បាល ហើយបំបៅវារៀងរាល់ពីរថ្ងៃម្តង វានឹងចំណាយពេល 10,371ឆ្នាំ ដើម្បីបំពេញបានមួយហ្គាឡុងនោះ។ ហើយសូមប្រឈមមុខនឹងវាថា អ្នកប្រហែលជាត្រូវបានវាទិចផងដែរ នៅពេលចិញ្ចឹមវា ។ មួយទ្រនិចរបស់វា មិនគ្រប់គ្រាន់ដើម្បីសម្លាប់មនុស្សម្នាក់ដែលមានសុខភាពល្អនោះទេ ប៉ុន្តែខ្ញុំគិតថាវាធ្វើឱ្យយើងឈឺចុកចាប់។

ខ្ញុំអាចនិយាយដោយខ្លីថា វាធ្វើឱ្យឈឺចាប់ជាងការទិចរបស់ឃ្មុំរាប់រយដងឯណោះ (I’d easily put it being a hundred times more painful than a bee sting) ប៉ុន្តែដោយសារតែការឈឺចាប់គឺជាបទពិសោធន៍ជាក់ស្ដែង និងអារម្មណ៍មួយ វាពិតជាលំបាកណាស់ក្នុងការទទួលបានបរិមាណពិតប្រាកដ។ ប៉ុន្តែវាប្រាកដជានឹងបំផ្លាញអ្នកបាន នោះគឺលោក Steve Trim ជាស្ថាបនិក Venomtech ដែលជាមនុស្សម្នាក់ក្នុងចំណោមមនុស្សពីរបីនាក់ប៉ុណ្ណោះ ដែលមានភាពក្លាហានគ្រប់គ្រាន់ក្នុងការធ្វើការជាមួយសត្វទាំងនេះ។ ដោយសារតែនៅក្នុងពិសដ៏សាហាវនោះ ពិតជាមានសមាសធាតុមានប្រយោជន៍ជាច្រើន ដែលជួយឱ្យអ្នករុករកឃើញឱសថច្រើនប្រភេទ។ ជាឧទាហរណ៍ Chlorotoxins គឺជាទំហំដ៏ល្អឥតខ្ចោះ សម្រាប់ភ្ជាប់ជាមួយនឹងកោសិកាមហារីកមួយចំនួន នៅក្នុងខួរក្បាល និងឆ្អឹងខ្នង ដែលវាមានប្រយោជន៍ក្នុងការកំណត់ទំហំ និងទីតាំងជាក់លាក់នៃដុំសាច់។ ហើយក្រុមអ្នកស្រាវជ្រាវបានប្រើពិសខ្យាដំរីដើម្បីបំបាត់ជំងឺគ្រុនចាញ់បណ្តាលមកពីសត្វមូស។

Kaliotoxin ត្រូវបានដាក់ឱ្យសត្វកណ្តុរប្រែង ដើម្បីប្រឆាំងជាមួយនឹងជំងឺឆ្អឹង។ អ្នកវិទ្យាសាស្ត្រសង្ឃឹមថា វាអាចដំណើរការទៅលើមនុស្សយើងផងដែរ។ នេះគ្រាន់តែជាអត្ថប្រយោជន៍ផ្នែកវេជ្ជសាស្រ្តមួយចំនួន ដែលអ្នកស្រាវជ្រាវបានរកឃើញ នៅក្នុងពិសខ្យាដំរី។ ហើយការស្រាវជ្រាវកាន់តែច្រើន ពួកគេនឹងរកឃើញការប្រើប្រាស់កាន់តែច្រើនដូចគ្នា។ ដែលមានន័យថា តម្រូវការពិសដ៏អស្ចារ្យនេះ នៅតែបន្តកើនឡើង។ ដូច្នេះហើយ ពេលនេះអ្នកវិទ្យាសាស្ត្រកំពុងតែព្យាយាមរិះរកវិធី ដើម្បីបានវាកាន់តែច្រើន និងលឿនជាងមុន។ ដូចក្រុមមួយនេះ មកពីប្រទេសម៉ារ៉ុក ដែលបានបង្កើតម៉ាស៊ីនបញ្ជាពីចម្ងាយដំបូងគេ សម្រាប់ការបំបៅខ្យាដំរី។ វាអាចបំបៅដោយសុវត្ថិភាពរហូតដល់ខ្យាដំរីបួនក្បាលក្នុងពេលតែមួយ។ ស្តាប់ទៅវាដូចជាមិនច្រើនណាស់ណាទេ ប៉ុន្តែ វាលឿនជាងមនុស្សម្នាក់ធ្វើចំនួនបួនដង។

អ្នកវិទ្យាសាស្ត្រសង្ឃឹមថា នឹងទទួលបានវាលើទីផ្សារ ក្នុងរយៈពេលពីរបីឆ្នាំ ដែលធ្វើឱ្យដំណើរការទាំងមូលកាន់តែលឿន និងមានសុវត្ថិភាពជាងមុន។ “កាន់តែលឿន និងមានសុវត្ថិភាពជាងមុន?”, អ្នកប្រហែលជាកំពុងតែគិត។ “ហ៊ឹម… ប្រហែលជាខ្ញុំគួរតែចាប់ផ្តើមកសិដ្ឋានចិញ្ចឹមខ្យាដំរីរបស់ខ្ញុំហើយ។” ជាការប្រសើរណាស់, ចូរចាប់ផ្ដើមវាទៅ, បុរសឆ្លាត។

ជាការពិតណាស់ មានការកើនឡើងនៃការគិតរបស់មនុស្ស, “អូ, នេះគីជាផែនការដែលធ្វើឱ្យឆាប់មានបាន។” ប៉ុន្តែមនុស្សមិនយល់ពីរបៀបប្រើពិសរបស់ខ្យាដំរីទេ។ យើងបានឃើញការកើនឡើងនៃចំនួនមនុស្សនិយាយថា ពួកគេមានពិសខ្យាដំរីចំណុះ 300 ក្រាម តើយើងចង់ទិញវាទេ? ហើយចម្លើយនោះគឺ “ទេ យើងមានរបស់យើងស្រាប់ហើយ”៕ ប្រភព៖ Business Insider ប្រែសម្រួលដោយ៖ ស៊ី សុគន្ធបុត្រា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner