ជនសង្ស័យម្នាក់ ឆក់ទូរស័ព្ទនៅមូលដ្ឋានខណ្ឌទួលគោកបានសម្រេច មកអស់ល័ក្ខនៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ធ្វេីសកម្មភាពឆក់ទូរស័ព្ទបុរសអ្នករត់កង់បី បានសម្រេចនៅមូលដ្ឋានសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ហេីយព្យាយាមគេចខ្លួនរហូតមកដល់ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានជនរងគ្រោះដេញឃាត់បានរួចប្រគល់ជូនសមត្ថកិច្ចកាលពីវេលាម៉ោង១១ និង៤០នាទីព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ។

ជនរងគ្រោះឈ្មោះ ស៊ុម រ៉ាវិន ភេទប្រុសអាយុ ៤២ ឆ្នាំ មុខរបររត់ផាស្អាប់ ស្នាក់នៅសង្កាត់ដង្កោ ខណ្ឌដង្កោ ។ ចំណែកឯ ជនសង្ស័យមានឈ្មោះ សេង សុខ ទី ភេទប្រុសអាយុ ៣៤ ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ ។

បើតាមសម្តីជនរងគ្រោះ បានប្រាប់ឱ្យដឹងថា នៅមុនពេលកេីតហេតុ រូបគាត់កំពុងឈប់កង់បីរង់ចាំម៉ូយដោយភ្ជាប់ App (GPS) នៅតាមបណ្តោយផ្លូវ២៨៩ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ភ្លាមនោះ ក៏មានជនសង្ស័យម្នាក់ មកធ្វេីសកម្មភាពឆក់យកទូរស័ព្ទរបស់គាត់ម៉ាក oppo បានសម្រេចរួចគេចខ្លួនបាត់។ ជនរងគ្រោះ បានបន្តថា ដោយសារតែទូរស័ព្ទគាត់ភ្ជាប់ GPS ទេីបគាត់ជិះកង់បីតាមពីក្រោយរហូតមកដល់ផ្លូវបេតុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ទេីបមកទាន់ ខណៈជនសង្ស័យយកទូរស័ព្ទឱ្យជាងបុកប្រូក្រាមឱ្យរួចក៏ឃាត់ភ្លាមៗតែម្តង។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅសាកសួរ ដេីម្បីចាត់ការបន្តតាមនីតិវិធី ៕ ដោយ ឆៃហួត

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner