ដំណើរប្រេសិតពិសេសប្រធានអាស៊ាននៅមីយ៉ាន់ម៉ាឈានចូលថ្ងៃទី២ (Video Inside)

ដំណើររបស់ប្រេសិតពិសេសប្រធានអាស៊ានកម្ពុជាលោក ប្រាក់ សុខុន និងគណៈប្រតិភូ នៅ ក្នុងប្រទេសមីយ៉ាន់ម៉ា កំពុងតែប្រព្រឹត្តទៅនៅថ្ងៃទី២២មីនាដែលជាថ្ងៃទី២នៃការបំពេញ ទស្សនកិច្ចការងារនេះ។

កាលពីម្សិលមិញ លោក ប្រាក់ សុខុន ដែលជារដ្ឋមន្ត្រីការបរទេស កម្ពុជា បានជួបពិភាក្សាជាមួយនឹងមេដឹកនាំយោធានាយឧត្តមសេនីយ៍ មីង អោងឡាំង ដែល ជាភាគីមួយនៃក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។

សេចក្តីរាយការណ៍មីយ៉ាន់ម៉ា បានបញ្ជាក់ថាកិច្ចពិភាក្សានោះ បានផ្តោតលើស្ថានភាពតវ៉ានិងអំពើហិង្សា ក្នុងប្រទេសមីយ៉ាន់ម៉ា និងកិច្ចសហប្រតិបត្តិការមនុស្សធម៌។ សេចក្តីរាយការណ៍បានឱ្យដឹងថា ក្រៅ ពីជួបនាយឧត្តមសេនីយ៍មីង អោងឡាំង, ប្រេសិតពិសេសរបស់ប្រធានអាស៊ាន នៅបាន ជួប ជាមួយរដ្ឋមន្ត្រីសំខាន់ចំនួន៣រូបទៀត។

ដំណើរទស្សនកិច្ចរបស់ប្រេសិតពិសេសអាស៊ាន និង គណៈប្រតិភូ នឹងមានរយៈពេល៣ថ្ងៃ។ ដំណើរទស្សនកិច្ចនោះ គឺការស្វែងរក លក្ខខណ្ឌ អំណោយផលដើម្បីឈានទៅដល់ការបញ្ចប់អំពើហិង្សា, ការចែកចាយជំនួយមនុស្សធម៌ និង ការលើកទឹកចិត្តឱ្យមានកិច្ចពិគ្រោះយោបល់និងកិច្ចសន្ទនានយោបាយ ក្នុងចំណោមភាគី ពាក់ព័ន្ធទាំងអស់។

ប្រទេសមីយ៉ាន់ម៉ាដែលបានរងនឹងអំពើចលាចលនយោបាយនិងការវាយ ប្រហារគ្នាចាប់តាំងពីថ្ងៃទី១កុម្ភៈឆ្នាំ២០២១នោះមក ត្រូវអង្គការសហប្រជាជាតិបានបញ្ជាក់ថា  មានមនុស្សស្លាប់ជាង១ពាន់៦០០នាក់ និងប្រមាណ១ម៉ឺននាក់ត្រូវបានគេចាប់ឃុំខ្លួន និងពល រដ្ឋប្រមាណ៥០ម៉ឺននាក់ទៀត ត្រូវបានរត់ចាកចេញពីផ្ទះដោយសារតែការខ្លាចនឹងអំពើចលា ចលនយោបាយនោះ។

ក្រសួងការបរទេសអាមេរិកកាលពីថ្ងៃច័ន្ទកន្លងមកនេះ បានចេញ សេចក្តីថ្លែងការណ៍មួយចោទថាភាគីយោធានៃក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានប្រព្រឹត្តឧក្រិដ្ឋកម្មប្រល័យពូជសាសន៍មកលើជនជាតិរ៉ូហ៊ីងយ៉ាក្នុងប្រទេស មីយ៉ាន់ម៉ានោះ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner