ផ្លូវជាតិ២១ដាក់សម្ពោធប្រើប្រាស់នៅថ្ងៃពុធទី២៣មីនា (Video Inside)
ផ្លូវជាតិលេខ២១ ដែលភ្ជាប់ក្រុងតាខ្មៅខេត្តកណ្តាល រហូតដល់ព្រំដែនវៀតណាម នឹងត្រូវ ដាក់សម្ពោធ ជាផ្លូវការនៅថ្ងៃពុធនេះហើយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
ផ្លូវជាតិលេខ២១ មានប្រវែងជិត ៦៤គី ឡូម៉ែត្រ ដែលតភ្ជាប់ពីរង្វង់មូលក្រុងតាខ្មៅ រហូតដល់ ច្រកទ្វារអន្តរជាតិជ្រៃធំនៃទឹកដីកម្ពុជា និងច្រកឡុងប៊ិញនៃទឹកដីវៀតណាម។
ផ្លូវជាតិលេខ២១ ធ្លាប់ត្រូវបានសាងសង់ម្តងរួចមកហើយកាលពីឆ្នាំ២០០២ ជាប្រភេទផ្លូវក្រាល កៅស៊ូពីរស្រទាប់ DBST។ មន្ត្រីរាជរដ្ឋាភិបាលបានថ្លែងថា ដោយសារផ្លូវនេះ ជាខ្សែផ្លូវត ភ្ជាប់ ពីរាជធានីភ្នំពេញទៅច្រកទ្វារអន្តរជាតិកម្ពុជា-វៀតណាម និងបម្រើការធ្វើចរាចរណ៍ និង ការ ដឹកជញ្ជូនទំនិញដ៏សំខាន់រវាងកម្ពុជានិងវៀតណាមផងនោះ គឺនៅក្នុងឆ្នាំ២០១២ រាជរដ្ឋាភិបាលកម្ពុជាបានស្នើសុំរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ តាមរយៈមូលនិធិនៃកិច្ចសហប្រតិបត្តិ ការអភិវឌ្ឍន៍សេដ្ឋកិច្ច EDCF ធ្វើការសិក្សាលទ្ធភាពសាងសង់លើកកម្រិតគុណភាពផ្លូវនេះ ពី ប្រភេទផ្លូវក្រាលកៅស៊ូពីរស្រទាប់DBST ទៅជាប្រភេទផ្លូវក្រាលបេតុងផ្លូវកៅស៊ូAC និង ពង្រីកពី២គន្លង ទៅ ៤គន្លង នៅតាមចំណុចភូមិសាស្រ្តសំខាន់ៗមួយចំនួនផងទៀត។
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានថ្លែងថា គម្រោងសាង សង់ផ្លូវជាតិលេខ២១ ត្រូវបានកសាងជា២ដំណាក់កាល។ ដំណាក់កាលទី១ គឺកំណាត់ផ្លូវប្រ វែង៥៥គីឡូម៉ែត្រចាប់ពីរង្វង់មូលក្រុងតាខ្មៅ ទៅដល់ឃុំព្រែកស្តី នៃស្រុកកោះ ធំ ដែលការ សាងសង់បានធ្វើក្នុងខែមេសាឆ្នាំ២០១៥ និងបានស្ថាបនារួចរាល់ជាស្ថាពរនៅ អំឡុងខែតុលា ឆ្នាំ២០១៧។ ដំណាក់កាលទី២ គឺកំណាត់ផ្លូវប្រវែងជាង៨គីឡូម៉ែត្រ ចាប់ពីឃុំ ព្រែកស្តី ទៅ ដល់ស្ពានជ្រៃធំទល់ដែន ដោយបានសាងសង់ស្ពានថ្មីចំនួន១២កន្លែង រួមទាំងការងារ បំពាក់ សម្ភារៈបរិក្ខារផ្លូវថ្នល់។ កំណាត់ផ្លូវនេះ ប្រើប្រាស់រយៈពេលសាងសង់ ១៦ខែ រវាងពី ខែមីនា ឆ្នាំ២០១៨ និងបានស្ថាបនារួចរាល់ជាស្ថាពរនៅអំឡុងខែកក្កដា ឆ្នាំ២០១៩។