ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ រាល់កិច្ចការងារ និងរបររកស៊ីក្នុងថ្ងៃនេះកំពុងជួបភាពអវិជ្ជមាន ដូច្នេះអ្នកមិនទាន់ទទួលបានផលតាមការគ្រោងទុកនោះទេ។ ក្នុងនោះដែរ​ សូមប្រយ័ត្នក្នុងការគិតគូរ ឬធ្វើការសម្រេចចិត្ត។ អ្នកមិនគួរធ្វើអ្វីប្រញាប់ប្រញាល ហើយគ្មានមូលដ្ឋាននោះទេ។ ក្រៅពីនេះ សូមព្យាយាមធ្វើទំនាក់ទនងល្អជាមួយមនុស្សជុំវិញខ្លួន ពីព្រោះពួកគេអាចផ្តល់ពត៌មាន និងបទពិសោធន៍ដែលចាំបាច់សម្រាប់ការងាររបស់អ្នក។ ដោយឡែក សូមលោកអ្នកធ្វើការអត់ធ្មត់ឲ្យបានក្នុងកំរិតអតិបរមា។ កុំធ្វើការបញ្ចេញ យោបល់ដោយមិនចាំបាច់។ មានការងារសំខាន់មួយចំនួនគួររងចាំសិន ក៏មិនហួសពេលទេ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកទទួលបានសំណាងល្អក្នុងអាជីពការងារ ដោយរាល់ការងារទាំងនោះមានសញ្ញាណវិជ្ជមានពេញបរិបូណ៌។ លើសពីនេះ អ្នកនឹងទទួលបានភាពរីករាយយ៉ាងខ្លាំងសម្រាប់ជីវិតគូ។ ដោយឡែក ចំពោះបញ្ហាតូចតាចនានាក្នុងថ្ងៃនេះធានាថានឹងអាចដោះស្រាយបានទាំងអស់ ពីព្រោះលោកអ្នកមានមនុស្សចាំជួយយកអាសារ។ លើសពីនេះ សូមយកចិត្តទុកដាក់ឡើងវិញចំពោះសេចក្តីសុខផ្ទាល់ខ្លួន និងតុល្យភាពរវាងក្រុមគ្រួសារ។ ដោយឡែក ចំពោះលោកអ្នកដែលកំពុងមានអាជីវកម្មលើផ្នែក ចលន និងអចលនទ្រព្យនឹងទទួលបានផលចំណេញ និងលាភធំបំផុតពេលនេះ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះខ្ពស់ត្រដែត។ រាល់អាជីពការងារទាំងឡាយរបស់អ្នកកំពុងជួបនឹងលាភសំណាងធំណាស់។ លោកអ្នកអាចទទួលបានផលសម្រេច និងចំណូលយ៉ាងពេញចិត្តបំផុត។ ក្រៅពីនេះការសម្រេចចិត្ត ឬការផ្តល់យោបល់របស់អ្នកនឹងទទួលបានការគាំទ្រយ៉ាងខ្លាំងពីមនុស្សក្នុងរង្វង់ការងារ។ ថ្ងៃនេះប្រសិនបើអ្នកមានលទ្ធភាពបើកអាជីវកម្មថ្មី នោះនឹងទទួលបានស្ថេរភាពយូរអង្វែង។ ដោយឡែក សូមប្រុងប្រយ័ត្ននឹងពាក្យនិន្ទាឈ្នានីសរបស់អ្នកដទៃ ហើយត្រូវអត់ធ្មត់ជាទីបំផុត ទើបលោកអ្នកអាចបញ្ចៀសបញ្ហាបានទាំងស្រុង។ ក្រៅពីនេះ ទិសលាភសក្ការៈរបស់អ្នក គឺទិសបូព៌។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការរកស៊ីជួញដូរ មានដំណើរការល្អជាប្រក្រតី។ ក្នុងនោះដែរ លោកអ្នកអាចសម្រេចចិត្តបណ្តាក់ទុន ឬផ្លាស់ប្តូរការងារទាំងឡាយណាដែលអ្នកមានបំណងជាយូរមកហើយដោយជោគជ័យ។ ដោយឡែក ថ្ងៃនេះមិនមែនជាពេលវេលាសម្រាប់រងទុក្ខទេ អ្នកគួរបំភ្លេចចោលភាពអវិជ្ជមានទាំងឡាយ ហើយជាពិសេសសូមកុំរំលឹករឿងដែលកន្លងទៅហើយ។ លើសពីនេះ សូមគ្រប់គ្រងការគិត កុំរវើរវាយច្រើន ពីព្រោះហេតុការណ៍នេះនឹងរំខានដល់ការសម្រេចចិត្តរបស់អ្នក។ ក្រៅពីនេះ សូមកំណត់ការ ជឿទុកចិត្ត ក្រែងមានផលលំបាកព្រោះតែភាពសប្បុរសដែលមិនសមនឹងកាលទេស។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីវកម្មរបស់អ្នកមានភាពចម្រើនរងុរឿងយ៉ាងខ្លាំង ពិសេសលោកអ្នកទទួលបានការគាំទ្រ និងទំនុកបំរុងពីមនុស្សក្នុងក្រុមការងារ ពិសេសទទួលបានការទុកចិត្តពីដៃគូជំនួញ។  ដោយឡែកបញ្ហាថ្ងៃនេះមិនអាចព្យាករណ៍ទុកជាមុនបានទេ ដូច្នេះសូមត្រៀមខ្លួន និងត្រូវឆ្លើយតបនឹងបញ្ហាឲ្យបានល្អប្រសិនបើវានឹងកើតឡើង។ ក្រៅពីនេះ លោកអ្នកទទួលបានអំណោយផលខ្ពស់ពីការយល់ និងវាយតម្លៃបានលឿន និងត្រឹមត្រូវ ដូច្នេះសូមកុំមើលងាយស្ថានការណ៍​ ហើយប្រើ អំណោយផលនេះឲ្យអស់លទ្ធភាព។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររកស៊ីជួញដូរ និងអាជីវកម្មដំណើរការទៅដោយរលូន និងគ្មានអ្វីអាចមករំខានកិច្ចការអ្នកបានទេ។ ថ្ងៃនេះសកម្មភាពរបស់អ្នកកំពុងទាក់ភ្នែកមនុស្សក្នុងក្រុមការងារ ជាពិសេសថ្នាក់លើ ដូច្នេះសូមបន្តសកម្មភាពទាំងនេះដោយកុំមានភាពស្ទាក់ស្ទើរឡើយ។ ការងារទាំងនេះអាចបណ្តាលឲ្យអ្នកមានភាពរវល់ និងតានតឹងបន្តិច ប៉ុន្តែភាពជោគជ័យ និងសំណាងក៏នឹងតបស្នងសកម្មភាពនេះដែរ។ ដោយ ឡែកសូមប្រុងប្រយ័ត្ននឹងមនុស្សផ្ទុយភេទ សប្បុរស។ យកល្អកុំមានទំនាក់ទំនងអំពីកិច្ច​ការងារសំខាន់ ឬការសំងាត់ផ្សេងៗ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីវកម្មរបស់លោកអ្នកសម្រេចបានផល និងចំណេញប្រាក់កាក់គួរឲ្យកត់សម្គាល់។ លោកអ្នកអាចទទួលបានដំណឹងល្អ ឬទទួលលទ្ធផលសម្រេចយ៉ាងប្រសើនៅរវាងពេលល្ងាច។ ដោយឡែក ថ្ងៃនេះអ្នកមានពេលវេលាច្រើនដើម្បីបំពេញការងារ ដូច្នេះកុំធ្វើអ្វីប្រញាប់ប្រញាលពេក គួរប្រើពេលសំឡឹងមើលហេតុការណ៍នានានៅជុំវិញខ្លួនឲ្យបានម៉ត់ចត់សិន។ សូមចងចាំថា រូបភាពដែលអ្នកបានឃើញទាំងអស់នៅជុំវិញខ្លួន មិនមែនសុទ្ធតែជាភាពពិតទេ​ ដូច្នេះសូមព្យាយាមពិចារណា ប្រយ័ត្នចាញ់បោកគេ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបរ និងអាជីវកម្មដំណើរការទៅដោយរលូន និងទទួលការគាំទ្រណាស់។ លោកអ្នកអាចសម្រេចដាក់ចេញការងារថ្មី ឬបន្តការងារដែលកំពុងអនុវត្តប្រកបដោយភាពជោគជ័យគួរជាទីកត់សម្គាល់។ ថ្ងៃនេះពាក្យសំដី និងអាកប្បកិរិយារបស់អ្នកអាចត្រូវរងការគៀបសង្កត់ពីមនុស្សដែលនៅជុំវិញអ្នកបន្តិច ដូច្នេះសូមអត់ធ្មត់ ហើយបំពេញការងារទាំងឡាយណាដែលស្ថិតក្នុងការទទួលខុសត្រូវរបស់អ្នក។ ក្នុងនោះដែរ ហាមដាច់ខាតកុំទៅពាក់ព័ន្ធនឹងការងារ ឬបញ្ហារបស់អ្នកដទៃ។ ដោយឡែក ប្រសិនបើ អ្នកត្រូវតែចាកចេញជាដាច់ខាត​ សូមធ្វើដំណើរដោយមានគ្នា។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកថ្ងៃនេះស្រុតចុះ។ សកម្មភាព និងព្រឹត្តិការណ៍នានាក្នុងថ្ងៃនេះហាក់មានភាពច្របូកច្របល់បន្តិច ដែលបណ្តាលឲ្យអ្នកពិបាកក្នុងការធ្វើដំណើរឲ្យទៅដល់គោលដៅ ដែលបានគ្រោងទុក ឬពិបាកក្នុងការគិតគូរ​ ឬចាប់យកឳកាសថ្មីៗសម្រាប់អភិវឌ្ឍន៍អាជីព។ ចំពោះការធ្វើដំណើរក្នុងបេសកកម្មការងារ សូមមានការប្រុងប្រយ័ត្នឲ្យបានច្រើន ហើយប្រសិនជាអាចក៏គួរតែផ្អាកសិន ពីព្រោះបញ្ហា និងកំហុសអាចកើតឡើងច្រើន។ ក្រៅពីនេះ សូមសំឡឹងមើលស្ថានភាពនានាដែលកំពុងកើតឡើង ហើយរកមធ្យោបាយនានាដើម្បីសម្របទៅនឹង ហេតុការណ៍ទាំងនោះ។ លោកអ្នកមិនអាចប្រើប្រាស់វិធីសាស្រ្តដដែលបានទេ ហើយការ ឆ្លើយតបទាំងអស់ត្រូវតែយោងទៅលើពត៌មានពិត ជាជាងការនាំពាក្យពីមនុស្សដទៃ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារ និងអាជីវកម្មរបស់លោកអ្នកចម្រើនលូតលាស់ណាស់ ហើយកំពុងស្ថិតក្នុងចំណុចមួយយ៉ាងច្បាស់លាស់ ដូច្នេះសូមអ្នកខិតខំបំពេញការងារទាំងនោះបន្ថែម ដោយត្រូវចំណាយពេលវេលា និងកំលាំងកាយចិត្តធ្វើវាឲ្យបានល្អ។ រាសីថ្ងៃនេះផ្តល់នូវឳកាសការងារជាច្រើនផ្សេងទៀត ប៉ុន្តែវាប្រហែលជាមិនចាំបាច់ត្រូវចាប់យកការងារច្រើនក្នុងពេលតែមួយទេ គួរផ្តោតការយកចិត្តទុកដាក់ចំពោះការងារដែលអ្នកកំពុងអនុវត្ត។ ក្រៅពីនេះ ប្រសិនបើអ្នកមានបំណងចង់ផ្លាស់ប្តូរស្ថានភាពការងារ ក៏ដូចជាប្តូរកន្លែងការងារ គឺអាចធ្វើទៅបាន ប៉ុន្តែអ្នកក៏ប្រហែលជាត្រូវប្រើកំលាំង និងពេលវេលាច្រើន។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងារ និងមុខរបររបស់អ្នកចម្រើនលូតលាស់ណាស់​ ទន្ទឹមនឹងនោះ អ្នកកអាចសម្រេចចិត្តធ្វើការងារណាមួយក៏នឹងទទួលបានជោគជ័យយ៉ាងធំដែរក្នុងពេលនេះ។ លើសពីនេះដំណឹងល្អ ឬឳកាសទទួលបានតំណែងការងារ និងទ្រព្យសំណាងមានភាពវិជ្ជមានយ៉ាងខ្លាំង។ ក្នុងនោះដែរ អំណោយផលមានច្រើនចំពោះអ្នកប្រកបអាជីកម្ម ពីព្រោះផលចំណេញកើតឡើងទ្វេរដង។ ក្រៅពីនេះ សម្រាប់លោកអ្នកដែលធ្វើការទាក់ទងនឹងវិស័យសិល្បៈ វប្បធម៌ គឺអាចទទួលបានទិន្នផល ច្រើន។ គំនិតច្នៃប្រឌិតក្នុងពេលនេះមានតម្លៃមហាសាលសម្រាប់ការងារជាទូទៅ ដូច្នេះវា គ្មានអ្វីចោទសម្រាប់ការសាកល្បងសកម្មភាពថ្មីៗនោះទេ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាសីអាជីពការងារផ្តល់ដល់អ្នកនូវភាពចម្រើនលូតលាស់យ៉ាងខ្លាំងសម្រាប់រាល់កិច្ចការទាំងឡាយដែលអ្នកកំពុងធ្វើ និងគ្រោងទុក។ លោកអ្នកអាចដាក់បង្ហាញការងារទាំងនោះបាន ហើយអ្វីៗនឹងផ្តល់មកវិញនូវភាពវិជ្ជមានទាំងអស់។ លោកអ្នកដែលប្រកបការងាររដ្ឋអាចនឹងទទួលបានដំណឹងដ៏រីករាយទាក់ទងនឹងផែនការសកម្មភាពរបស់អ្នក។ នៅមានបញ្ហាមួយចំនួនដែលអ្នកជួបប្រទះ ប៉ុន្តែសូមកុំមានក្តីបារម្ភឡើយ ពីព្រោះអ្វីៗនឹងក្លាយទៅជាធូរស្រាលវិញដោយងាយស្រួលណាស់។ ក្រៅពីនេះ លោកអ្នកអាចការពារ និងគាំទ្រមតិយោបល់របស់ខ្លួនបានយ៉ាងពេញលេញចំពោះមនុស្ស ជុំវិញខ្លួន។

ចំណាំ៖

ឆ្នាំទាំង៤ ឆ្លូវ ខាល ចរ កុរ រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលាភសំណាង លុយកាក់ និងភាពសុខក្សេមក្សាន្តនឹងកើតឡើងដល់អាជីពការងារ និងជីវិតលោកអ្នក។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner