ក្រសួងបរិស្ថានបើកវគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងសមភាពយេនឌ័រក្នុងការគ្រប់គ្រងធនធានធម្មជាតិ»
សៀមរាប ៖ លោកជំទាវ ព្រំ សុភី អនុរដ្ឋលេខាឌិការក្រសួងបរិស្ថាន បានអញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និង សមភាព យេនឌ័រក្នុងការគ្រប់គ្រងធនធានធម្មជាតិ» ដែលរៀបចំ ឡើង ដោយក្រុមការងារ បច្ចេកទេសយេនឌ័រក្រសួងបរិស្ថាន និង មានការសហការពីអង្គការរីខុហ្វកាលពីថ្ងៃទី២១ខែមីនា ។ ពិធីនេះ ក៏មានវត្តមានចូលរួម ពីលោក លោកស្រី សមាជិកក្រុមការងារ បច្ចេក ទេសយេនឌ័រ ក្រសួង បរិស្ថាន តំណាងអង្គការរីខុហ្វ (RECOFTC) និងសមាជិកស្រ្តី បណ្តាញសហគមន៍តំបន់ ការពារ ធម្មជាតិ ជាច្រើននាក់។
ក្នុងឱកាសនេះលោកជំទាវ ព្រំ សុភី មានប្រសាសន៍ថា ក្រៅពីការ យក ចិត្តទុកដាក់ចំពោះមន្រ្តីរាជការ ក្រសួងបរិស្ថានក៏បានគិតគូរផង ដែរពីសមភាពក្នុងការអភិវឌ្ឍមូលដ្ឋាន តាមរយៈការចងក្រង សហគមន៍ តំបន់ការពារធម្មជាតិ ដែលធ្វើឡើងក្នុងគោលបំណង សំខាន់គឺ១)ផ្តល់សិទ្ធិស្របច្បាប់ដល់សហគមន៍មូលដ្ឋានក្នុងការចូលរួមគ្រប់គ្រងធនធានធម្មជាតិនិង២)ចូលរួមចំណែកលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋានតាមរយៈការប្រើប្រាស់អនុផលព្រៃឈើប្រកប ដោយចីរភាព និងការផ្តល់សេវាទេសចរណ៍ធម្មជាតិ ព្រមទាំង បង្កើតមុខរបរផ្សេងៗទៀតស្របតាមលក្ខខណ្ឌរបស់សហគមន៍នីមួយៗ ដែលក្នុងនោះ ការរួមបញ្ចូលនូវការបង្កើនចំណេះដឹងដល់ សមាជិក សហគមន៍ ជាពិសេសសមាជិកស្រ្តី ដែលត្រូវយក ចិត្ត ទុក ដាក់ ដើម្បីពង្រឹងសមត្ថភាពស្រ្តីក្នុងការអភិវឌ្ឍសហគមន៍ ស្រប ទៅ តាម ភាពរីកចម្រើននៃសង្គមជាតិ។
សូមបញ្ជាក់ថា៖វគ្គបណ្តុះបណ្តាលនេះមានរយៈពេលបីថ្ងៃ៕
ដោយ៖ គ្រី សម្បត្តិ រូបភាពក្រសួងបរិស្ថាន




