តួលេខចាក់វ៉ាក់សាំងបង្ការកូវីដ១៩កើនឡើងជាងម្សិលមិញ (Video Inside)

តួលេខអ្នកចាក់វ៉ាក់សាំងដូសទី៣ និងដូសទី៤ មានចំនួនកើនឡើងជាងម្សិលមិញ ។ យោង តាមក្រសួងសុខាភិបាល តួលេខអ្នកចាក់វ៉ាក់សាំងដូសទី៣ ក្នុងរយៈពេល២៤ម៉ោងកន្លងមក នេះ មានចំនួន ១ម៉ឺន ៨ពាន់ ៤៨៦នាក់ ដែលជាតួលេខចាក់ខ្ពស់ជាងម្សិលមិញចំនួន ៧ពាន់ ២៧នាក់ ។ គិតត្រឹមថ្ងៃនេះតួលេខអ្នកចាក់វ៉ាក់សាំងដូសទី៣ បានសរុបចំនួន ៧លាន ៨០ម៉ឺន ៤ពាន់ ២០៤នាក់ ។

ដោយឡែកតួលេខអ្នកចាក់វ៉ាក់សាំងដូសទី៤ នៅថ្ងៃនេះ មានមនុស្សចាក់ ចំនួន ៤ពាន់ ១៩៩នាក់ ដែលជាតួលេខចាក់ខ្ពស់ជាងម្សិលមិញផងដែរ ។ កាលពីម្សិលមិញតួលេខអ្នកចាក់វ៉ាក់សាំងដូសទី៤ មានសរុបចំនួន ៣ពាន់ ៥១នាក់។ តួលេខ អ្នកចាក់វ៉ាក់សាំងដូសទី៤ រយៈពេល ៦៨ថ្ងៃ កន្លងមកនេះ ទើបបានចំនួន ១លាន ១២ម៉ឺន ៧ពាន់ ៨នាក់ តែប៉ុណ្ណោះ ។

កម្ពុជាក្នុងចំណោមពលរដ្ឋ ១៦លាននាក់, ការចាក់វ៉ាក់សាំងទូ ទាំងប្រទេសគិតត្រឹមថ្ងៃនេះ បានសម្រេចចំនួន ១៤លាន ៧៨ម៉ឺន ៨ពាន់ ២៦៨នាក់ ដែលស្មើ នឹង ៩២,៤៣ភាគរយ ។ សេចក្តីរាយការណ៍បានបង្ហាញផងដែរថា ក្នុងរយៈពេល ២៧ថ្ងៃមក នេះ ការចាក់វ៉ាក់សាំងលើកុមារអាយុក្រោម ៥ឆ្នាំ ទើបបានចំនួន ២៨ម៉ឺន ៦ពាន់ ២៦៨នាក់ ដែលស្មើនឹង ៤៦,៧៨ភាគរយ នៃគោលដៅចំនួនកុមារដែលត្រូវចាក់វ៉ាក់សាំង ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner