Newcastle ត្រៀមកញ្ចប់លុយទិញកីឡាករម្នាក់របស់ Man Utd ឬ Chelsea មួយណាក៏បាន
អត្ថបទដោយ៖
ធី ដា
ក្លឹបសារិកាព្រៃ Newcastle United ត្រូវបានគេរាយការណ៍ កំពុងចាប់អារម្មណ៍លើកីឡាករក្រៅជម្រើស ក្លឹប Manchester United និង Chelsea ដោយសន្យាផ្តល់ជម្រើស ១១នាក់ដំបូង ប្រសិនគេព្រមមកចុះចូលជាមួយក្រុមដឹកនាំដោយលោក Eddie Howe។
គឺរវាងអ្នកចាំទីរបស់ Chelsea និង Dean Henderson របស់ Manchester United ដើម្បីយកមកជំនួស Martin Dubravka ចាប់ ពីរដូវកាលថ្មីខាងមុខតទៅ ។ នេះបើតាមសារព័ត៌មាន Daily Mail បានចុះផ្សាយ។
គួរបញ្ជាក់ថា Kepa មិនបានជាប់ជម្រើសដំបូងក្រោយ Chelsea មាន Edouard Mendy រីឯ Henderson គេក៏ដូចគ្នាបានត្រឹមជា ស្រមោលរបស់ David de Gea ។
សូមបញ្ជាក់ថា ចំពោះតម្លៃខ្លួន អ្នកទាំង២ប្រហាក់ប្រហែលពី១៥ ទៅ ២០ លានផោន ៕



ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕