សកម្មជនគន្លឹះ៣រូបរបស់អតីតគណបក្សសង្គ្រោះជាតិប្រចាំខេត្តបាត់ដំបងស្នើចូលរួមជីវភាពនយោបាយជាមួយនឹងគណបក្សប្រជាជនកម្ពុជា (Video Inside)
សកម្មជនគន្លឹះ៣រូបរបស់អតីតគណបក្សសង្គ្រោះជាតិប្រចាំខេត្តបាត់ដំបង បានធ្វើលិខិត ស្នើ សុំចូលរួមជីវភាពនយោបាយជាមួយនឹងគណបក្សប្រជាជនកម្ពុជាដែលការស្នើសុំចូលរួមនេះ បានធ្វើឡើងនៅមុនពេលដែលការបោះឆ្នោតឃុំនិងសង្កាត់នឹងឈានមកដល់ប្រមាណជាង ៧០ថ្ងៃខាងមុខទៀតនេះ។
សកម្មជនគន្លឹះទាំង៣ រួមមានឈ្មោះ ម៉ៅ សុជាតិ, ហង្ស សេង និង ឈ្មោះគន្ធារ៉ូ ដែលទទួលខុសត្រូវលើកិច្ចការស្រុកបវេល, ស្រុកថ្មគោល, ស្រុកឯកភ្នំ និងក្រុង បាត់ដំបង នៃខេត្តបាត់ដំបង។
ក្នុងលិខិតស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្ស ប្រជាជនកម្ពុជាកាលពីថ្ងៃទី២១មីនា ពួកគេទាំង៣ បានសរសេរបង្ហាញការខកចិត្ត និងសោក ស្តាយជាទីបំផុត ដោយពួកគេបានលង់ជឿនិងគាំទ្រចំពោអតីតគណបក្សសង្គ្រោះជាតិ និងធ្វើ ឱ្យ ពួកគេខាតបង់ ពេលវេលាអស់ជាច្រើន ព្រមទាំងលុយកាក់រហូតនាំបញ្ហាដល់ខ្លួនឯង និង ក្រុមគ្រួសារថែម ទៀត។